ដំណឹង! លោកស្រីនាយករដ្ឋមន្រ្តីថៃ នឹងមកកម្ពុជាលើកដំបូងជាផ្លូវការ ដើម្បីបំពេញកិច្ចការចំនួន២
Ping Chou EngAPRIL 21 2025370 views

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsab បានប្រកាសកាលពីថ្ងៃទី២០ ខែមេសា  ដូច្នេះថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងអញ្ចើញមកបំពេញទស្សនកិច្ចផ្លូវការ លើកដំបូងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា។​ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ។

តបតាមការអញ្ចើញរបស់សម្តេចមហាបបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកស្រីនាយករដ្ឋមន្រ្តី Paetongtarn Shinawatra អញ្ចើញមកកម្ពុជាដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យផ្សេងៗ និងកិច្ចសហប្រតិបតិ្តការទ្វេភាគី លើការពង្រឹងសន្តិសុខ សេដ្ឋកិច្ច ការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការនេះលោកស្រី​នាយករដ្ឋមន្រ្តីនិងស្វាមីនឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា​ និងមានជំនួបសម្តែងការគួរសមជាមួយនឹងសម្តេចអគ្គមហាសេនាបេតី តេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា​ និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia