ក្រោយឈ្នះមេដាយមាស ថៃសន្យារឿង១ជាមួយកម្ពុជា ពេលវិលទៅស្រុកវិញ
Kan DaraMAY 11 202325.9 K views

ប្រធានសហព័ន្ធអុកថៃ នឹងជំរុញគណៈកម្មការកីឡាជាតិថៃ (NOC) ឱ្យមានការរៀបចំប្រកួតលើវិញ្ញាសា អុកចត្រង្គ ពេលថៃធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅពេលខាងមុខ បន្ទាប់ពីទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេសចូលរួមប្រកួត អុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

១

លោក SAHAPOL NAXVANICH ប្រធានសហព័ន្ធអុកថៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់ការប្រកួតវិញ្ញាសា អុកចត្រង្គ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងដូច្នេះថា៖ «ពេលខ្ញុំទៅវិញខ្ញុំនឹងជំរុញឱ្យគណៈកម្មការជាតិកីឡាថៃឱ្យមានវិញ្ញាសាអុក ទោះបីជាអុកចត្រង្គខ្មែរក៏ដោយ អុកភូមាក៏ដោយ ឬអុកផ្សេងៗទៀតក៏ដោយ គឺត្រូវតែជំរុញឱ្យមានព្រោះថា នៅក្នុងតំបន់អាស៊ី អាគ្នេយ៍លេងប្រហាក់ប្រហែលគ្នា»

២

គួរជម្រាបផងដែរថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើម្ចាស់ផ្ទះក្នុងវិញ្ញាសា អុកចត្រង្គក្នុងចំណោមវិញ្ញាសាផ្សេងទៀតក្រុមកីឡាករថៃ បានទទួលបានមេដាយ ច្រើនជាងគេ។ កីឡាអុកចត្រង្គ ដែលមាន ៧វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា គឺមានអត្តពលិកជិត ១០០នាក់ មកពី ៧ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា, ថៃ, វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងឡាវ ដោយក្រុមជម្រើសជាតិកម្ពុជា មាន អត្តពលិក កីឡាករ-កីឡាការិនី ១២នាក់ (នារី ២នាក់)៕

៣

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia