ក្រុមហ៊ុនកូនខ្មែ ជីប ម៉ុង គ្រុប បរិច្ចាគថវិកា ១ លានដុល្លារជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦២
Bunthoeun KoemAPRIL 7 202524 views

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំបង្កើតឡើងដោយកូនខ្មែរ បានប្រកាសបរិច្ចាគថវិកាចំនួន ១ លានដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

 

Fn 2023 04 02 09 33 52 0

 

ការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប ម៉ុង ខាងលើ ត្រូវបានធ្វើឡើងតបតាមការអំពាវនាវរបស់កាកបាទក្រហមកម្ពុជា ដល់សប្បុរសជនទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌បន្ដទៅមុខទៀត។

 

នេះមិនមែនជាលើកទី១ នោះទេដែលក្រុមហ៊ុនកូនខ្មែរមួយនេះបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ពោលគឺបានចូលរួមជារៀងរាល់ឆ្នាំ ដើម្បីចូលរួមជួយដល់ពលរដ្ឋដែលខ្វះខាត និងកំពុងត្រូវការជំនួយ។ ហើយក្រៅពីនេះ ក្រុមហ៊ុនក៏បានចូលបរិច្ចាគជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការសប្បុរសធម៌ជាច្រើនផ្សេងទៀតផងដែរ។

 

93 C37 F F8 A652 4 a C0 A2 Df 9 A88 A92

 

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ ដែលមានស្ថាបនិកលោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក។ មកដល់ពេលបច្ចុប្បន្ន ជីប ម៉ុង គ្រុប បានបង្កើតក្រុមហ៊ុនបុត្រសម្ព័នចំនួន ១៤ ដែលរកស៊ីក្នុងវិស័យជាច្រើនដូចជា៖ វិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទីលានវាយកូនហ្គោល និងចែកចាយផលិតផលអេឡិចត្រូនិក ជាដើម។ អ្វីដែលកាន់តែសំខាន់គឺបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋខ្មែរ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕  

 

131073 Ce 93 Ca 4908 B1 A6 150 A9 E4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia