កម្ពុជានឹងបញ្ចូន អ្នកដឹកនាំ២រូប ដើម្បីទៅចរចារនិងដោះស្រាយបញ្ហា ដំឡើងពន្ធជាមួយភាគីអាម៉េរិក
Ping Chou EngAPRIL 7 2025326 views

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជាកាលពីថ្ងៃទី០២ មេសា។

 

ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារ ជាជំហាន២រួចទៅហើយ​ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ចឱ្យក្រុមការងារមួ​យ ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោកជំទាវ ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិកធ្វើការចរចា។

 

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធគយ រដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហានៗ នៅក្នុងជួររដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយចំពោះមុខ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ។

 

ចំពោះការឆ្លើយតបនិងដាក់សំណើទៅកាន់ភាគីអាមេរិក សម្តេចធិបតីបានរំលេ​ចថា ក្រុមការងារទាំងអស់បាន ប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្ត ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោក ដូណាល់ ត្រាំ។

 

សូមរំលឹកថារាជរដ្ឋាភិបាលកម្ពុជា មិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក កម្ពុជា ខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យម មានត្រឹម២៩.៤% ប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia