តាមប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ភ្នំ Kanlaon ដែលស្ថិតនៅភាគកណ្តាលប្រទេសហ្វីលីពីនបានផ្ទុះឡើង ដោយបញ្ចេញផេះភ្នំភ្លើង មានកម្ពស់ប្រហែល៤គីឡូម៉ែត្រ ទៅក្នុងបរិយាកាស។
យ៉ាងណាមិញតាមរយៈទីភ្នាក់ងារភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន (Phivolcs) បានបញ្ជាក់ថាបច្ចុប្បន្នហ្វីលីពីនបាន ការប្រកាសអាសន្នកម្រិត៣ នៅតំបន់ភ្នំ Kanlaon ខណៈដែលព្រឹត្តិការណ៍ផ្ទុះនេះត្រូវបានព្រមានចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤។ ជុំវិញការផ្ទុះនេះគេ ព្រួយបារម្ភអំពីបញ្ហាសុខភាព ដោយសារតែផេះអាចនឹងធ្លាក់មកក្នុងតំបន់ជិតខាង។
សូមបញ្ជាក់ថាភ្នំភ្លើង Kanlaon នៅតែជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសនេះ ហើយនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្នកម្រិត៣ ជាមួយនឹងកម្រិតខ្ពស់បំផុតគឺកម្រិត៥៕