មានលុយត្រឹម៥០០ដុល្លារទៅ១០០០ដុល្លារ មនុស្សភាគច្រើនប្រហែលជាចំណាយទៅទិញសម្ភារះនិយម ដូចជាទូរស័ព្ទ នាឡិការ និងសម្លៀកបំពាក់ជាដើម ប៉ុន្តែបើក្រឡេកមកមើលអ្នកស្រី រីដា រូបនេះវិញ អាចទាញចំណូលក្បែរ១ពាន់ដុល្លារក្នុងមួយថ្ងៃ។ តើគាត់មានក្បួនលក់អ្វីខ្លះទើបធ្វើឱ្យលុយតូច អាចបង្កើតកូនធំបាន?
អ្នកកស្រី ចា រីដា អាយុ២៨ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជា ម្ចាស់តូបលក់បង្អែមដ៏ល្បីល្បាញមួយកន្លែងប្រចាំប្រទេសថៃបានឱ្យដឹងថា មុខរបរមួយនេះមានអាយុកាលចូល៥០ឆ្នាំមកហើយ លក់តាំងពីជីដូនរបស់អ្នកស្រីតមកដល់អ្នកស្រី។ អ្នកស្រីបានលើកឡើងថា ចាប់តាំងពីអ្នកស្រីតដំណែងពីលោកយាយរបស់ខ្លួនមក អ្នកស្រីសង្កេតឃើញថាសន្ទុះនៃការលក់ចាប់ផ្តើមកើនជាងមុនជាកំហិត ដែលមួយថ្ងៃធ្លាប់តែលក់បានជាង៤០០ដុល្លារ ប្តូរមក៦០០ដុល្លារទៅ៩០០ក្នុងរយៈពេលមួយថ្ងៃ។
១. ម៉ឺនុយចម្រុះ
ត្រង់ចំណុចនេះ អ្នកស្រីបានបន្តទៀតថា ថ្វីត្បិតតែតូបរបស់អ្នកស្រីមើលមកឃើញតូចមែន ប៉ុន្តែបើក្រឡេកមកមើលម៉ឺនុយរបស់អ្នកស្រីវិញ មិនប្រាកដថា ហាងធំៗអាចធ្វើបានដូចទេ ពោលគឺអ្នកស្រីមានទៅដល់២០មុខ ហើយធ្វើថ្មីៗជាប្រចាំថ្ងៃតែម្តង។ ភាពស្រស់ និងឆ្ងុយឆ្ញាញ់ ធ្វើឱ្យអតិថិជនសម្រុកមកច្រើនមែនទែន ហើយណាមួយអតិថិជនខ្លះធ្លាប់ស្គាល់តាំងពីជំនន់លោកយាយមកម្ល៉េះ ជាមួយរូបមន្តដ៏អស្ចារ្យរបស់លោកយាយ ដែលបានធ្វើបង្អែមជាង ៥០ ឆ្នាំមកហើយ។
២. មិនផ្លាស់ប្តូរអត្តសញ្ញាណ
អ្នកស្រីបន្ថែមទៀតថា អ្នកស្រីមិនផ្លាស់ប្តូររបៀបរាក់ទាក់ភ្ញៀវទេ ដោយអ្នកស្រីប្រើចិត្តស្មោះ ហុចភាពឆ្ងាញ់តាមបែបបុរាណ ពោលពាក្យគួរសម និងរួសរាយរាក់ទាក់ ធ្វើឱ្យអតិថិជនមានអារម្មណ៍ថា ចូលទៅញ៉ាំបង្អែមក្នុងហាង ធ្វើដោយស្នាដៃលោកយាយផ្ទាល់អ៊ីចឹង។
ដោយអ្នកស្រីចូលចិត្តជំរាបសួរអតិថិជន "ជំរាបសួរ បងប្អូនអាចមកញាំបង្អែមដែលលោកយាយធ្វើ " ជាមួយនឹងស្នាមញញឹមដ៏ភ្លឺញញឹមរាក់ទាក់ទាក់ ពោលប្រើភាសារយ៉ាងណាឱ្យអតិថិជនមានអារម្មណ៍ថាកក់ក្តៅ ហើយហូបបង្អែមជាមួយអារម្មណ៍ល្អ ហើយអ្វីដែលសំខាន់បំផុតគឺនៅពេលដែលអ្នកស្រីធ្វើខុស អ្នកស្រីតែងតែទទួលយកវា និងកែលម្អភ្លាមៗតែម្តង៕