យោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថាកម្មវិធីអាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្ដល់ អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំពេញលើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ៣០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជនចំនួន៦ រួមមាន៖
១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ២.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យ ជាតិគ្រប់គ្រង ៤.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និង ៦.សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
ក្នុងនោះក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាអំពីអនាគតយុវជន កម្មវិធីអាហារូករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់ឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវ៖ កុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី៣,១០០ រហូតដល់២៤,៧០០ ដុល្លារអាមេរិក ព្រមទាំងទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាជាដើម។
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលមានជំនាញ និងចំនួនកំណត់ដូចខាងក្រោម៖
១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ១៥០កន្លែង
- - ទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)
- - វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
- - ធុរកិច្ចឌីជីថល (Digital Business)
២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ២៥កន្លែង
- - វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)
- - វិស្វកម្ម និងវិទ្យាសាស្ត្រទិនន្ន័យ (Data Science and Engineering)
៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ២៥កន្លែង
- - សេដ្ឋកិច្ចឌីជីថល (Digital Economy)
- - ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)
៤. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២៥កន្លែង
- - វិស្វកម្មសុសវរ (Software Engineering)
- - វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
៥. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ៥០កន្លែង
- - បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
- - វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
- - សន្តិសុខសាយប័រ (Cybersecurity)
- - ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
៦. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២៥កន្លែង
- - វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
- - គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឱ្យរៀនអាហារូបករណ៍បេក្ខជន-បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
១/ ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម A B ឬ C
- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស និងវិញ្ញាសាសម្ភាសន៍ ផ្ទាល់មាត់
- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបាន លើកទឹកចិត្ត។
ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍លើការចុះឈ្មោះប្រឡង សូមចូលទៅកាន់គេហទំព័រ www.cadt.edu.kh/scholarship ខណៈការប្រឡងនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧៕
អត្ថបទដោយ៖ ពីង ជូអេង