ក្រុមហ៊ុនបច្ចេកវិទ្យាអូស្រ្ដាលីអាចនឹងមកវិនិយោគនៅខ្មែរ ខណៈទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល
Bunthoeun KoemOCTOBER 27 2023159 views

កម្ពុជាកំពុងបើកភ្លើងខៀវដល់ក្រុមហ៊ុនបច្ចេកវិទ្យាអូស្រ្ដាលី មកបោះទុនវិនិយោគ។ ជាក់ស្ដែងថ្មីៗនេះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើដល់ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលីមកបោះទុនវិនិយោគ ហើយក៏បានស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយលើការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តណាមួយនៃប្រទេសកម្ពុជាផងដែរ។

395137501 715021117344664 3839877502158471344 N

ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការបច្ចុប្បន្ន និងការងារអាទិភាពរបស់ក្រសួងពាក់ព័ន្ធឹនងសន្តិសុខសាយប័រ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វេ្រកង់វិទ្យុស៍ និងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលភាគីអូស្ត្រាលីអាចចូលរួមសហការជាមួយក្រសួង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុងជំនួបខាងលើនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានជម្រាបជូនអំពីកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖

១.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ

២. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ

៣. ការរៀបចំគោលនយោបាយ

៤. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា

៥. ការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ

៦. ការបង្កើតថ្នាល និងកម្មវិធីបច្ចេកវិទ្យានានា

៧. ការកលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការតភ្ជាប់អ៊ីនធឺណិត ប្រព័ន្ធគ្រប់គ្រងសាលារៀន ការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម៕

395142453 715021220677987 3297480240063849614 N

395163446 715021134011329 6694328495449830399 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia