អ្នករកស៊ីគួរដឹង! អាជីវកម្មដែលចាត់ទុកថាជាប់ពន្ធលុះត្រាគ្រប់តាមលក្ខខណ្ឌលំដាប់ទាំង ៣ នេះ
Sambat SokhlangSEPTEMBER 19 20235.6 K views

យោងតាមឯកសាររបស់ អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញថា ជាទូទៅអត្រានៃការជាប់ពន្ធត្រូវបានកំណត់ទៅតាមលក្ខខណ្ឌចំនួន ៣ធំៗ គឺ អ្នកជាប់ពន្ធតូច ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។ ក្នុងនោះចំណុចសម្គាល់ដែលបង្ហាញថាអាជីវកម្មដែលបងប្អូនកំពុងរកស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់ណាមួយនោះគឺត្រូវសម្គាល់តាមទិន្នន័យជាក់ស្តែងដូចខាងក្រោមនេះ ៖

១. អ្នកជាប់ពន្ធតូច

  • ផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀលដល់ ៧០០លានរៀល ឬ
  • ផលរបរចាប់ពី ៦០ លានរៀលឡើងទៅ ក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ឬ
  • រំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខចាប់ពី ៦០ លានរៀល ឬ
  • ជាសហគ្រាសចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃរួមទាំងភាស៊ី។
  • ២.អ្នកជាប់ពន្ធមធ្យម

    • ផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀលដល់ ៤ ០០០លានរៀល ឬ
    • សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
    • ស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬ
    • បេសកកម្មការទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភា្នក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

    ៣.អ្នកជាប់ពន្ធធំ

    • ផលរបរប្រចាំឆ្នាំចាប់ពី ៤ ០០០ លានរៀលឡើង ឬ
    • បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
    • សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia