កាន់តែងាយស្រួលក្នុងការធ្វើដំណើដោយអស់បារម្ភរឿងខ្លាចស្ទះផ្លូវទៀតហើយព្រោះថាពេលនេះរដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈកាណូតដឹកជញ្ជូន (Taxi Boat) ខណៈតម្លៃធ្វើដំណើរគឺមានភាពសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ។
យោងតាមការចេញផ្សាយរបស់រដ្ឋាករស្វយ័តជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅថា សេវាដឹកជញ្ជូនតាមផ្លូវទឹក នេះគឺមានស្ថាននីយចំណតចំនួន ០៥ រួមមាន៖
២. ស្ថានីយចំណតផែផ្សារចាស់
៣. ស្ថានីយចំណតផែចតុមុខ
៤. ស្ថានីយចំណតផែច្បារអំពៅ
៥. ស្ថានីយចំណតផែតាខ្មៅ
តាមការបញ្ជាក់ពីរដ្ឋាករស្វយ័តដឹកជញ្ជូន តម្លៃសំបុត្រធ្វើដំណើរគឺមានត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក ហើយតម្លៃសំបុត្រគឺលើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិបាក សិស្សនិស្សិត មនុស្សចាស់( អាយុ ៧០ ឆ្នាំ ឡើង ) កុមារ ( កម្ពស់ក្រោម ១ ម៉ែត្រ) កម្មករ កម្មការីនីរោងចក្រ គ្រូបង្រៀន កីឡាករ នឹង កីឡារីនីជាដើម។ ហើយសម្រាប់ការធ្វើដំណើរគឺចំណាយពេលត្រឹមតែ ១ ម៉ោងក្នុងចំងាយ២០ គីឡូម៉ែត្រ។
ជាមួយគ្នានេះខាងរដ្ឋាករស្វយ័តក៏មាន បុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ