ត្រឹម ១១ ខែនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រេចបានជាង ៩០ភាគរយ នៃផែនការសរុប
Sambat SokhlangDECEMBER 20 2023176 views

យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែឆ្នាំ ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់ អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៣ ចំណូលពន្ធ អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១១៣៤,៥៨ ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ)ស្មើនឹង ៧,៨៤% នៃផែនការ។

 

ដោយឡែកសម្រាប់រយៈពេល ១១ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១៣ ៥៥៦,០៦ ប៊ីលានរៀល (ប្រមាណជា ៣,៣៤៧,១៨ លានដុល្លារ) ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ៕

 

412652761 671800651784016 8879253644020593091 N

 

410255462 671800618450686 7221919630266079074 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia