មកស្គាល់ប្រភេទអចលនទ្រព្យចំនួន ៩ ដែលត្រូវបានទទួលការលើកលែងពន្ធពីរាជរដ្ឋាភិបាល
Bunthoeun KoemSEPTEMBER 8 20233.8 K views

បើនិយាយពីអចលនទ្រព្យប្រហែលប្រិយមិត្ដបានដឹង និងស្គាល់រួចហើយ ដែលរួមមានជាប្រភេទ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់ភ្ជាប់នឹងដីផ្ទាល់។ ប៉ុន្ដែសម្រាប់ប្រភេទអចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ ប្រហែលមានប្រិយមិត្ដមួយចំនួននៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ។

 

ដូច្នេះថ្ងៃនេះ Business Cambodia នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់កាន់តែច្បាស់នូវប្រភេទអចលនទ្រព្យដែលត្រូវបានលើកឡើងការបង់ពន្ធពីរាជរដ្ឋាភិបាល។ ដោយសារការបញ្ជាក់ពីនាយកដ្ឋានពន្ធដារ គឺមានប្រភេទចលនទ្រព្យសរុបចំនួន ៩ ដែលត្រូវបានទទួលការលើកលែងពន្ធដែលក្នុងនោះរួមមាន៖

 

១. អចលនទ្រព្យដែលជាដីធ្លីធ្វើកសិកម្ម ដែលកំពុងបង្កបង្កើនផលមានដូចជា ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ។

២. អចលនទ្រព្យជាកម្មសិទ្ធរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យរបស់រដ្ឋ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឲ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្មដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្ដែសំណង់ត្រូវជាប់ពន្ធធម្មតា។

៣. អចលនទ្រព្យជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរធម៌។

៤. អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្ដរជាតិ និងទីភ្នាក់ងារសហប្រតិបត្ដិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា។

៥. អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្ដហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន។

៦. ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់ និងជាអចិន្ដ្រៃយ៍ដល់សកម្មភាពកសិកម្ម។

៧. អចលនទ្រព្យរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្ដិ (បាតុភូត ឬព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន)។

៨. ផ្ទះ អគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់ ប៉ុន្ដែដីត្រូវជាប់ពន្ធលើអចលនទ្រព្យធម្មតា។

៩. អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែល​បម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម៕

F97c285ac2a54fa6ea2c007a53a378a7

376630842 790946503034078 9034909159447710883 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia