លោក Kobayash ពីក្មេងអនាថាគ្រួសារកាត់កាលចោល តស៊ូរកស៊ីរហូតក្លាយជាCEOក្រុមហ៊ុនតម្លៃខ្ទង់លាន$
Kan DaraDECEMBER 18 2022421 views

ចំណង់ចំណូលចិត្តរបស់យុវវ័យគឺជាចំណុចមួយដែលពិបាកនឹងប៉ាន់ស្មាន ព្រោះថាវ័យនេះគឺជាវ័យចង់ដឹង​ចង់សាកល្បងនៅក្នុងជីវិត ទើបអាចរកឃើញអ្វីដែលជាក្ដីស្រមៃពិតប្រាកដរបស់ពួកគេ។ ជាក់ស្ដែងសម្រាប់យុវជន Taihei Kobayashi ​ធ្លាប់រស់នៅកំព្រាផ្ទះសម្បែងដោយសារតែចចេសជាមួយឪពុកម្តាយ រត់តាមក្តីស្រមៃជាតន្រ្តីករនៅអាយុ១៧ឆ្នាំ ​។

Taihei Kobayashi កើតនៅឆ្នាំ ១៩៨៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលនៅក្មេងគាត់បានសិស្សពូកែលើ ជំនាញគណិតវិទ្យា និងកត្តវិទ្យា ដែលធ្វើឱ្យឪពុកម្តាយរបស់បានបញ្ជូនគាត់ឱ្យចូលរៀននៅសាលាល្បីបំផុតក្នុងប្រទេសជប៉ុន ប៉ុន្តែគាត់បានបដិសេធរហូតត្រូវឪពុកម្តាយកាត់កាលចោល និងអត់មានផ្ទះនៅរហូតដល់១ឆ្នាំកន្លះ។

ទន្ទឹមនឹងនេះជីវិតជាក្មេងអនាថាបានបង្រៀនលោកច្រើនណាស់លោកបានធ្វើការពីមួយកន្លែងរហូតអាចវិស្វករកម្មវិធីនៅក្នុងក្រុមហ៊ុនមួយ។ មិនយូរប៉ុន្មានលោកបានក្លាយជាអ្នកជំនួញជនជាតិជប៉ុនវ័យក្មេងមួយរូ​បនៅអាយុ២០ឆ្នាំដោយមានក្រុមហ៊ុននៅឆ្នាំ២០១៣ ឈ្មោះថាក្រុមហ៊ុន SUN គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់ជាសេវាកម្ម ជួយម្ចាស់អាជីវកម្មទៅលើការរចនាដែលមានតម្លៃប្រមាណជាង១ពាន់លានដុល្លារ។

មេរៀនដែលយើងអាចរៀនសូត្រពី Kobayash គឺកុំខ្លាចក្នុងការដើរតាមក្ដីស្រមៃខ្លួនឯង ហើយកុំខ្លាចក្នុងការហ៊ានសាកល្បងធ្វើអ្វីដែលខ្លួនស្រលាញ់ចូលចិត្ត កុំខ្លាចក្នុងការផ្លាស់ប្ដូរទៅធ្វើអ្វីដែលថ្មី និងកុំខ្លាចក្នុងការងើបឡើងវិញ បើទោះបីជាជីវិតធ្លាក់ដល់ចំណុចណាក៏ដោយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia