ដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលកំពុងស្វែងរករថយន្តខ្នាតតូច ងាយស្រួលជិះក្នុងក្រុង ដើម្បីជិះទៅធ្វើការ ទៅរៀន ឬប្រិយមិត្តដែលកំពុងស្វែងរកកូនឡានដែលជួយសន្សំសំចៃខ្ពស់ ស៊ីសាំងតិច ជាមួយតម្លៃធូរថ្លៃ ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តខ្លាញ់គោមួយម៉ូដែលរបស់ Suzuki ស៊ីស្មើរម៉ូតូ ខណៈតម្លៃទាបខ្លាំង។
យោងតាមការចុះផ្សាយលើកផេកផ្លូវការ Suzuki Cambodia ប្រចាំស្រុកខ្មែរកាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត SUZUKI CELERIO យីហោជប៉ុនលក់ក្នុងតម្លៃ ១៣,៩៨០ដុល្លារ ដែលរចនាមកជាមួយភាពទំនើប និងទាន់សម័យ ជាមួយផ្នែកខាងក្នុងធំទូលាយជួយអោយការបើកបរ និងអ្នករួមដំណើរប្រកបដោយផាសុកភាព។ ខាងក្រោមនេះជាចំណុចពិសេសៗដែលត្រូវបានបំពាក់លើរថយន្ត CELERIO។ ដោយក្នុងនោះរួមមានដូចជា៖
- បំពាក់កង់ទំហំ 15 inch-Alloy Wheel
- ប្រព័ន្ធហ្វ្រាំង ABS
- ប្រព័ន្ធទប់លំនឹង EPS
- ប្រព័ន្ធសុវត្ថិភាព Hill Hold Control
- កាន់តែសុវត្ថិភាពជាមួយ Rear Parking Sensor
គួរជម្រាបផងដែរថា សម្រាប់ការចាប់អារម្មណ៍ ប្រិយមិត្តអាចអញ្ជើញទៅទស្សនាផ្ទាល់នៅ Showroom Suzuki ក្រុមហ៊ុន អូ អឹម ស៊ី ដែលមានទីតាំងនៅកែងស្តុប ពេទ្យចិន ឬតាមរយៈលេខទូរស័ព្ទ 085 916787/086 666831៕