អស្ចារ្យមែន! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងល្អបំផុតលើលោក មើលព្រះអាទិត្យរះ និងលិច
Kan DaraAPRIL 27 20237.6 K views

ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធតាំងពីបុរាណកាលសម័យ និងសម្បូរទៅដោយសម្បត្តិរតនៈពុំអាចកាត់ថ្លៃបាន កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះ និងថ្ងៃលិចដ៏ល្អបំផុតនៅលើពិភពលោក។

ោផ Large

យោងតាមការដកស្រង់ទិន្នន័យដោយគេហទំព័រ Mornings.co.uk ទៅលើការស្វែងរកពាក្យ «Sunrise ឬ​ ព្រះអាទិត្យរះ» នៅក្នុង៧២ប្រទេស ជុំវិញពិភពលោក។ កន្លែងដែលមានតួរលេខអ្នកណែនាំខ្ពស់បំផុតគឺប្រសាទអង្គរវត្ត ស្ថិតលើដែនដីសុវណ្ណភូមិកម្ពុជទេស ក្នុងចំនួនអ្នកណែនាំ ១០,៤០៤ (Mentions) ខណៈប្រទេសក្បែរខាងមាន ប្រទេសវៀតណាម ឈរលើលេខរៀងទី១២ ក្នុងចំនួន៣៤៨(Mentions), ឡាវ ឈរលើលេខរៀងទី២១ ក្នុងចំនួន២២២(Mentions) និង ថៃ ឈរលើលេខរៀងទី២៦ ក្នុងចំនួន១៩០(Mentions)។

Screen Shot 2023 04 27 at 10.54.34 Am Large

មិនតែប៉ុណ្ណោះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

ផផ

យ៉ាងណាមិញ ក្នុងឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត បានកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង៧:០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia