ផ្លូវរថភ្លើង ២ ប្រភេទនៅភ្នំពេញសិក្សារួចហើយ នៅឡើយរកដៃគូមកអភិវឌ្ឍន៍ប៉ុណ្ណោះ
Bunthoeun KoemNOVEMBER 1 20221.6 K views

ដើម្បីសម្រួលដល់ការស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅនេះរាជរដ្ឋាភិបាលដាក់ផែនការសិក្សារសាងសង់ផ្លូវរថភ្លើងក្រោមដី និងរថភ្លើងលើអាកាសនៅរាជធានីភ្នំពេញ។ ហើយគិតមកដល់ពេលនេះការសិក្សាត្រូវបានបញ្ចប់សព្វគ្រប់ហើយ នៅឡើយរកតែដៃគូដើម្បីធ្វើការអភិវឌ្ឍន៍តែប៉ុណ្ណោះ។

យោងតាមការលើកឡើងពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះបានឲ្យដឹងថា “ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាចប់សព្វគ្រប់ នូវប្រព័ន្ធរថភ្លើងលើអាកាស MONO Rail បានសិក្សាចប់ និងប្រព័ន្ធរថភ្លើងក្រោមដីដែលហៅថា Metro ឬ Subway នោះ បានសិក្សាចប់សព្វគ្រប់ហើយ ប៉ុន្ដែកំពុងកែកុនមួយចំនួន ហើយនឹងរកដៃគូអភិវឌ្ឍន៍ ឬអ្នកវិនិយោគឲ្យមកដាក់ទុនវិនិយោគកសាង Subway រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ”

ឯកត្ដមបន្ដថា ភ្នំពេញជារាជធានីមួយដែលមនុស្សជាង ២ លាននាក់កំពុងរស់នៅ ដូច្នេះត្រូវការប្រព័ន្ធរថភ្លើងអ៊ីចឹង ដើម្បីកុំឲ្យមានការកកស្ទះការធ្វើដំណើរ។

ទាក់ទងនឹងវិស័យដឹកជញ្ជូនផ្លូវដែកនេះដែរ ឯកឧត្ដមបានបញ្ជាក់ឲ្យដឹងក្នុងពេលជាមួយគ្នានោះថា បច្ចុប្ប​ន្នក្រសួងបានកំពុងសិក្សាអភិវឌ្ឍន៍កំណាត់ផ្លូវរថភ្លើង ២ ខ្សែគឺពីប៉ោយប៉ែតមកភ្នំពេញ និងពីភ្នំពេញទៅខេត្ដព្រះសីហនុ តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីកែផ្លូវរថភ្លើងទាំងពីរនេះទៅជាផ្លូវរថភ្លើងល្បឿនលឿន ដោយសារសព្វថ្ងៃកន្លែងខ្លះរត់បាន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង កន្លែងខ្លះ ៥០ គីឡូម៉ែត្រ កន្លែងខ្លះទៀតបានតែ ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោងប៉ុណ្ណោះ។ អ៊ីចឹងបើលើកកម្រិតផ្លូវដែកនេះ ឲ្យក្លាយជាផ្លូវដែកប្រហែលប្រទេសឡាវ អាចរត់បាន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ កឹម ប៊ុនធឿន

313291937 446641814268586 8707167183338872123 N (1)

Sydney Metro Alstom Metropolis

Swarajya 2022 07 23fb4f5d B101 4636 8593 Ad7964d25824 Img  1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia