សេដ្ឋី Elon Musk ដែលជាមន្រ្តីថ្មីនិងសកម្មម្នាក់របស់ត្រាំនៅក្នុងអាណត្តិថ្មីនេះបានលើកឡើងថាលោកនិងលោក Donald Trump កំពុងតែដុតដៃដុតជើងទៅលើការងារបិទទីភ្នាក់ងារផ្ដល់ជំនួយអាមេរិកដែលហៅកាត់ថាUSAID។ នេះបើយោងតាមការចុះផ្សាយរបស់NBCNews នៅថ្ងៃនេះ។
ប្រភពដដែលបានឲ្យដឹងថា លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គមX របស់លោកថា” យើងកំពុងបិទវា ហើយយើងកំពុងតែធ្វើការងារទៅដំណើរនៃការបិទស្ថាប័នមួយនេះ”។
សេដ្ឋីមានបំផុតរូបនេះមិនបានប្រាប់ហេតុផលថាតើហេតុអ្វីលោក Trump សម្រេចចិត្តបិទUSAID ដោយគ្មានការអនុម័តពីរដ្ឋភានោះទេប៉ុន្ដែលោកថាបានធ្វើការជាមួយត្រាំលើរឿងនេះហើយបានសួរបញ្ជាក់លោកត្រាំម្ដងហើយម្ដងទៀតតែលោកត្រាំនៅតែប្រកាន់ជំហរថាត្រូវតែបិទUSAIDនេះដដែល។
គួរបញ្ជាក់ផងដែរថា USAID គឺជាទីភ្នាក់ងារឯករាជនៃរដ្ឋាបាលរបស់សហរដ្ឋអាមេរិកដែលជាគោលគឺផ្ដោតលើការផ្ដល់ជំនួយដល់បរទេសនិងអភិវឌ្ឍនជំនួយផ្សេងៗជាមួយនឹងកញ្ចប់ថវិកាជាក់លាក់៕