បាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ខណៈបច្ចុប្បន្នស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់៩៣%ហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្ពានលេខ២៨ គឺជាផ្នែកមួយ នៃគម្រោងផ្លូវជាតិលេខ១០(អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ - PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបផងដែរថា គម្រោងស្ពានលេខ២៨នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងចំណាយរយៈពេលសាងសង់ចំនួន ២៨ ខែ។ ខណៈតួរស្ពានត្រូវបានរចនាឡើងតាមចិនហាយវ៉េកម្រិត ៣ ដែលមានបន្ទុក ( Design Load) ចំនួន ៥៥ តោន៕