ស្រ្តីវ័យខ្ទង់២០ឆ្នាំ សល់លុយ៧០ម៉ឺនដុល្លារ ប្រាប់ពីទម្លាបចាយលុយ៣ដែលធ្វើឲ្យខ្លួនសល់លុយច្រើន
Toeuy HongFEBRUARY 3 2025766 views

គេថាលុយបានច្រើនមិនសំខាន់ តែអ្វីដែលសំខាន់គឺរកបានចេះចាត់ចែងឲ្យសល់ទើបអស្ចារ្យ។ ទាក់ទងនឹងការចាត់ចែងលុយឲ្យសល់លុយនេះដែរលោកស្រី Michela Allocca ស្រ្តីជនជាតិអាមេរិកវ័យ២៩ឆ្នាំដែលសល់លុយ៧០ម៉ឺនដុល្លារបានចែករំលែកពីទម្លាប់លុយកាក់ចំនួន៣ធ្វើឲ្យខ្លួនអាចសល់លុយច្រើន។

 

. មិនទិញរបស់ខុស

ត្រង់នេះលោកស្រីបានលើកឡើងថាមានមនុស្សជាច្រើនតែងតែចំណាយលុយទិញរបស់លើអនឡាញហើយទិញរបស់ដែលខុសដែលមិនចាំបាច់។ គាត់បានលើកឡើងទាក់ទងនឹងការទិញសំលៀកបំពាក់ថា អ្នកខ្លះទិញសំលៀកបំពាក់ហើយតែមិនប្រើប្រាស់ដូច្នេះពួកគាត់ចំណាយលុយច្រើនលើរបស់ដែលមិនចាំបាច់។ អ្នកគួរចៀសវាងទម្លាប់ចាយលុយលើរបស់មិនត្រូវការបើចង់សល់លុយច្រើន។ ជាពិសេសមុននឹងចំណាយលុយទិញរបស់អ្វីមួយ អ្នកត្រូវសួរខ្លួនឯងថាតើរបស់នោះអ្នកនឹងប្រើវាញឹកញាប់ប៉ុនណា? 

 

. បើកកុងសន្សំលុយបានការប្រាក់ខ្ពស់

រាល់ចំណូលប្រចាំខែដែលរកបាន លោកស្រីតែងតែដកមកសន្សំនៅក្នុងកុងធនាគារជានិច្ច ជាពិសេសលោកស្រីសន្សំជាមួយគណនីដែលផ្ដល់ការប្រាក់ខ្ពស់ដែលធ្វើឲ្យលុយរបស់លោកស្រីកើនឡើងជាលំដាប់ ហើយបូកផ្សំនឹងលោកស្រីសន្សំជាប្រចាំទៀតនោះធ្វើឲ្យលុយកាន់តែកើនឡើង។

 

. តាមដានការចំណាយ

លោកស្រីថាការតាមដានការចំណាយគឺជាទម្លាប់ដ៏អស្ចារ្យបំផុតផ្នែកលុយកាក់ដែលអ្នកគួរធ្វើ ហើយការតាមដានការចំណាយគឺអាចផ្លាស់ប្ដូរជីវិតអ្នកបាន។

 

នៅពេលអ្នកតាមដានការចំណាយដោយកត់នូវរាល់ការចំណាយប្រចាំថ្ងៃក្នុង App ឬសៀវភៅ អ្នកនឹងដឹងច្បាស់ថាមួយខែៗលុយរបស់អ្នកចំណាយទៅលើអ្វីខ្លះ។ ជាពិសេសអ្នកនឹងឃើញការចំណាយដែលមិនចាំបាច់ដែលអ្នកត្រូវកាត់បន្ថយដើម្បីអាចសល់លុយទុកប្រើការលើតម្រូវការចាំបាច់៕  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia