ចេះចិន ចំណូលកើន! ឆ្នាំ២០២៤ ចង់រៀនភាសាចិនឱ្យស្ទាត់ អាចរៀនកន្លែង ៤នេះមានបង្រៀនគ្មានយកលុយ១រយ
ធី ស្រីល័ក្ខDECEMBER 16 20232 K views

ចិន គឺជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ហើយនាពេលបច្ចុប្បន្ននេះភាសាចិនគឺកំពុងតែត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេតឃើញថា អ្នកចេះភាសាចិនអាចរកចំណូលបានច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។ ដូច្នេះហើយ ក្នុងឆ្នាំ២០២៤ សម្រាប់អ្នកចង់ចេះភាសាចិនឱ្យស្ទាត់ អាចរៀនកន្លែងទាំងនេះបាន៖

១. សហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association៖ សមាគមន៍មួយនេះ មិនមែនបង្រៀនតែភាសាចិនមួយមុខទេ ប៉ុន្ដែក៏មានបង្រៀនភាសាថៃ អង់គ្លេស ជប៉ុន និងកុំព្យូទ័រអត់គិតថ្លៃផងដែរ។ ដើម្បីចុះឈ្មោះអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 017 423 689/ 096 302 94 64 / 067 684 435 ឬអាចទៅកន្លែងសិក្សាផ្តាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 84 ផ្លូវលេខ 598 បឹងកក់ 2 ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ។

. សមាគមន៍ចិន៖ សមាគមន៍ជនជាតិចិននៅកម្ពុជាមានច្រើន ក្នុងនោះដែរក៏មានសមាគន៍ខ្លះគាត់បើកបង្រៀនភាសាចិនឥតគិតថ្លៃដែរ តួរយ៉ាងដូចជាសមាគមក្នុងផុសមួយនេះជាដើម៖(1) 东南亚华商联合会 សហព័ន្ធសហគ្រិនចិន-អាស៊ាន នៅកម្ពុជា - Posts | Facebook

៣. ឆានែលយូធូប KIM MISSION : នេះគឺជាឆានែលរបស់ខ្មែរ ដែលបង្រៀនភាសាចិន ដោយឥតគិតថ្លៃ។ នៅក្នុងនេះដែរ គ្រូបង្រៀនបានរៀបចំមេរៀនទៅតាមលំដាប់លំដោយ សូម្បីតែអ្នកមិនទាន់ចេះសោះ ក៏អាចចូលរៀន និងអនុវត្តន៍តាម បានផងដែរ។ បើនិយាយពីមេរៀន ដែលមាននៅលើឆានែលនេះវិញ គឺសុទ្ធសឹងតែជាមេរៀន ដែលបានចម្រាញ់យ៉ាងល្អ មុននឹងយកមកបង្រៀន ពោលគឺមានតាំងពីវគ្គសន្ទនា, រៀនចិនដោយខ្លួនឯង, រៀនប្រកបភាសាចិន, និងរៀនបញ្ចេញសំឡេង ក្នុងការនិយាយភាសាចិនជាដើម។

៤. BBC Learn Chinese (BBC - Learn Chinese with free online lessons) ៖  កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia