បច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ព្រោះកាលណាដែលយើងចេះភាសាច្រើនគឺងាយស្រួលរកការងារធ្វើ ក៏ដូចជាងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេសផងដែរ។ ខាងក្រោមនេះជាឆានែលទាំង៤ ដែលមានបង្រៀនភាសាថៃ ចិន អង់គ្លេសឱ្យចេះស្ទាត់ជំនាញ ដោយគ្មានអស់លុយ១រៀនសូម្បីតែនៅផ្ទះក៏អាចរៀនបានដែរ។
១. ឆានែលរៀនភាសាចិន KIM MISSION
នេះជាឆានែលយូធូបរបស់អ្នកគ្រូបង្រៀនជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។ មកទល់ពេលនេះឆានែលយូធូបដែលអ្នករៀនចិន ពេញនិយមរៀននេះ មានអ្នកចូលទៅ Subscribe រហូតដល់ ៦០៥K។ មានមេរៀនល្អៗជាច្រើន ដូចជាមេរៀនសន្ទនា រៀនចិនកម្រិតដំបូង និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។
២. ឆានែលរៀនភាសាថៃ Thai By Siheang
នេះគឺជាឆានែលរៀនភាសាថៃ ដែលបង្រៀនដោយអ្នកគ្រូ មានជំនាញលើភាសាថៃច្បាស់លាស់ ខណៈបច្ចុប្បន្នឆានែលរបស់គាត់ មានអ្នកចូលទៅ Subscribe ចំនួនជិត ១៤៦K។ សម្រាប់អ្នកចង់រៀនភាសាថៃ ឱ្យបានច្បាស់ អាចចូលទៅរៀនក្នុងឆានែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានបែងចែកទៅតាមប្រភេទខុសៗគ្នា និងតាមលំដាប់លំដោយ ដូចជារៀនភាសាថៃខ្លីៗ ភាសាថ្ងៃកម្រិតដំបូង ការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទសៀវភៅជាដើម។
៣. ឆានែលរៀនភាសាអង់គ្លេស Edniche School
ចំពោះឆានែលនេះដែរ គឺល្អបំផុតសម្រាប់អ្នកចង់រៀនភាសាអង់គ្លេសវគ្គដំបូងព្រោះឆានែលនេះមានបង្រៀនទាំងវេយ្យាករណ៍ និងការសន្ទនាផ្សេងៗហើយឆានែលនេះដែរ គឺបានចាប់កំណើតនៅឆ្នាំ២០១០ក្រោមទស្សនៈវិស័យច្បាស់លាស់មួយចង់ឃើញប្រជាពលរដ្ឋខ្មែរមានជីវភាពរស់នៅប្រសើរនិងសង្គមខ្មែររីចម្រើន។ នៅក្នុងនោះដែរ ពេលនេះឆានែល Edniche School មានអ្នក Subscribe ចំនួន ១៨៨k ដែលមានវីដេអូដែលបង្រៀនភាសាអង់គ្លេសសរុបចំនួន ៥៤៦ វីដេអូឯណោះ។
៤. ឆានែលរៀនភាសាចិន Puthipor Tech
ក្រៅពីឆានែលរៀនភាសាចិនខាងលើ ពេលនេះយើងសូមណែនាំឆានែលមួយនេះទៀត ដែលមានវីដេអូរៀនភាសាចិនជាច្រើនដែលមានការបង្រៀនទាក់ទងជាមួយការសន្ទនា និងបញ្ចេញសម្លេងជាដើមដូច្នេះបងប្អូនអាចពិចារណារៀនមាន ក្នុងនោះយូធូបនេះក៏មានអ្នកចូលទៅ Subcribe រហូតដល់
សម្រាប់អ្នកចូលចិត្តរៀនចិន យើងសូមណែនាំឆានែលយូធូបមួយនេះ ព្រោះរាល់វីដេអូជាច្រើននៅក្នុងឆានែលនេះ បានបង្រៀនអំពីមូលដ្ឋានគ្រឹះ ការសន្ទនា និងបញ្ចេញសំឡេង និងការបង្ហាត់បង្ហាញផ្សេងៗ ពាក់ព័ន្ធនឹងភាសាចិន។ បច្ចុប្បន្នឆានែលយូធូបនេះ Puthipor Tech មានអ្នកចូលទៅ Subcribe រហូតដល់ ៥៥,៨k ផងដែរ៕
សូមបញ្ជាក់ថា សម្រាប់ឆានែលរៀនភាសាក្រៅបន្ថែមនេះ មិនមែនមានតែ៤ នេះឡើយ ពោលមានឆានែលជាច្រើនទៀត ដូច្នេះបងប្អូនអាចជ្រើសតាមចិត្តចំពោះឆានែលណាដែលយើងរៀនតាមហើយមានអារម្មណ៍ឆាប់ចេះនឹងឆាប់យល់ជាដើម៕
អត្ថបទ៖ ធី ស្រីល័ក្ខ