ស្អាត ឆ្លាត ពូកែ! មកស្គាល់សិស្សនិទ្ទេសA ២រូប មកពីសាលាល្បី២នេះ ទទួលបាន A គ្រប់មុខវិជ្ជា
ឡុង វឌ្ឍនៈDECEMBER 23 202215.5 K views

ក្រោយខិតខំប្រឹងប្រែងសិក្សាអស់រយៈពេល១ឆ្នាំពេញ ពេលនេះលទ្ធផលប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក៏ត្រូវបានបង្ហាញជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេសង្កេតឃើញសិស្សដែលទទួលបាននិទ្ទេស A សរុបទូទាំងប្រទេសគឺមានចំនួនច្រើនដល់រាប់ពាន់នាក់ផងដែរ។

ថ្ងៃនេះយើងនឹងបង្ហាញនូវយុវតី ២រូប មកពីសាលាឯកជនល្បីឈ្មោះ ដែលម្នាក់មកពីសាលាវេស្ទើនអន្តរជាតិ និងសាលាប៊ែលធីអន្តរជាតិ ដែលពួកគាត់ជាសិស្សពូកែទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ក្នុងសម័យកាលប្រឡង ០៥ ធ្នូ ២០២២នេះ។

១. កញ្ញា ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២។ យ៉ាងណាមិញចំពោះលទ្ធផលសិស្សនិទ្ទេស A សរុប ក្រុមការងារការិយាល័យកណ្តាលនៃសាលា ប៊ែលធី អន្តរជាតិកំពុងបូកស្រង់ នេះបើតាមការបញ្ជាក់ពីសាលាផ្ទាល់។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ BELTEI International School

២. កញ្ញា យូ សោគន្ធិកា បានទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ក្នុងលំដាប់ពិន្ទុខ្ពស់បំផុតគឺ ១០០.០០។ កញ្ញាជាសិស្សដែលមកពីសាលាវេស្ទើនអន្តរជាតិ។ បើតាមការបញ្ជាក់ពីសាលា សិស្សនិទ្ទេស A ប្រចាំសាលាសរុបគឺ សិស្សទទួលបាននិទ្ទេស A មានចំនួន ៨នាក់ និទ្ទេស B មានចំនួន២៩នាក់ (ប្រលងជាភាសាអង់គ្លេស១នាក់) និទ្ទេស C ៤១នាក់ (ប្រលងជាភាសាអង់គ្លេស១៤នាក់) និទ្ទេស D ៣២នាក់ (ប្រលងជាភាសាអង់គ្លេស១០នាក់) និទ្ទេស E ៣០នាក់ (ប្រលងជាភាសាអង់គ្លេស៦នាក់)។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ Western International School

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9 

Daliy Article Image350

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia