ទៅដើរលេងរាល់ដង ស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ដឹងទេថាគេគិតអាករលើការស្នាក់នៅប៉ុន្មានភាគរយ?
Sambat SokhlangAPRIL 1 2024392 views

យោងតាមប្រកាសស្តីពី អាករលើការស្នាក់នៅ ចេញដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា​ អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា ២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រ​កម្ពុជា។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

Img 20210105 211158 140

ក្នុងប្រកាសដដែលខាងលើបានបញ្ជាក់បន្ថែមថា អាករលើការស្នាក់នៅត្រូវដល់កំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់សេវាស្នាក់នៅ។ ពេលផ្គត់ផ្គង់សេវាស្នាក់នៅ គឺជាពេលដែលបុគ្គលជាប់អាករត្រូវចេញវិក្កយបត្រ ឬជាពេលដែលបុគ្គលជាប់អាករបានចេញវិក្កយបត្រ ប្រសិនបើ វិក្កយបត្រនោះ ត្រូវបានចេញមុនពេលដែលបុគ្គលជាប់អាករត្រូវចេញវិក្កយបត្រ។ បុគ្គលជាប់អាករត្រូវចេញវិក្កយបត អាករលើការស្នាក់នៅយ៉ាងយឺតបំផុត ៧ថ្ងៃ ក្រោយពីការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវបានបញ្ចប់ ឬក្រោយការទូទាត់ក្នុងករណី ដែលការទូទាត់ត្រូវបានធ្វើឡើងមុនការបំពេញសេវាស្នាក់នៅ។

Kampot

ហើយចំពោះ តម្លៃជាប់អាករ ត្រូវបានកំណត់ដូចខាងក្រោម៖

  • តម្លៃជាប់អាករនៃការផ្គត់ផ្គង់សេវាស្នាក់នៅ គឺជាទឹកប្រាក់សរុបដែលបុគ្គលជាប់អាករគិតយកពីអតិថិជន។ តម្លៃជាប់អាកររួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅខ្លួនឯង។
  • ក្នុងករណីដែលតម្លៃជាប់អាករនៃការផ្គត់ផ្គង់សេវាស្នាក់នៅមិនតំណាងឱ្យតម្លៃពិត ឬជាសំណងអ្វីមួយក្រៅពីប្រាក់កាសដើម្បីជាផលប្រយោជន៍ផ្ទាល់ឬប្រយោលដល់បុគ្គលជាប់អាករ តម្លៃជាប់អាករគឺជាតម្លៃជាប់អាករនៃការផ្គត់ផ្គង់ សេវាស្នាក់នៅដូចមានចែងក្នុងកថាខណ្ឌទី១ នៃប្រការនេះ៕'

433130225 726696536294427 3435013915435592416 N

433132272 726696539627760 273873454215711469 N

433260127 726696552961092 5312584870887681641 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia