អេមណាស់! ស្ងាត់ៗកំពូលរថយន្ត Ssangyong សង្ងំផលិតឡានមួយបាំងកន្លះថ្មី វែងជាងមុន ប្លែកញាក់ ខណៈតម្លៃអេមខ្លាំង
នារី AUTOFEBRUARY 25 2024651 views

មកម្តងនេះកាន់តែកាចហើយ ខណៈកំពូលរថយន្តដ៏មានប្រជាប្រិយភាពរបស់កូរ៉េ Ssangyong បានបញ្ចេញនៅរថយន្តមួយបាំងកន្លះសេរីថ្មី គឺរថយន្ត Musso Grand ស៊េរីឆ្នាំ 2024 ជាមួយរូបរាងថ្មី វែងជាងមុន ប្លែកជាងមុន ដោយតម្លៃត្រឹមតែ៣៦,៩០០ដុល្លារ​នៅខ្មែរ​តែប៉ុណ្ណោះ។ តើរថយន្តស៊េរីថ្មីរបស់ Ssangyong នេះមានចំណុចសំខាន់អ្វីខ្លះ?

40217cc9 47c3 494f 9fcf D2486a824efd

១. ផាសុកភាព៖

រថយន្ត Musso Grand បានផ្តល់ជូន​ New Musso Grand Audio Car Play និងប្រព័ន្ធ Android Auto ដែលមានអេក្រង់ប៉ះ 10 អ៊ីញ អ្នកអាចធ្វើការហៅទូរសព្ទ ពិនិត្យសារ និងស្តាប់តន្ត្រីនៅពេលអ្នកកំពុងធ្វើដំណើរ។ ប្តូរថ្មីជាមួយនឹងបន្ទះឧបករណ៍ឌីជីថលដែលមានអេក្រង់ LED 7" ដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានច្បាស់លាស់ និងច្បាស់លាស់។ សូមអរគុណដល់កៅអីខាងមុខស្បែកដែលមានកំដៅ និងខ្យល់ចេញចូលជាមួយនឹងការចងចាំ 3 ពី New Musso Grand អ្នកនឹងសម្រាកនៅពេលអ្នកធ្វើការគ្រប់ប្រភេទ។

86be8548 38ba 4895 8079 1fbc0a0a416d

២​. រចនា និងរចនាប័ទ្ម៖

ស្តុប និងផ្ទៃខាងក្រោយនៅតែដដែល ប៉ុន្តែពង្រីកប្រវែងទ្រុងខាងក្រោយវែងជាងមុនដល់ទៅ ១៦១០ម ខណៈស៊េរីឆ្នាំ២០២៣ មានប្រវែងត្រឹមតែ ១៦០០មប៉ុណ្ណោះ ហើយអ្វីកាន់តែពិសេសនោះរថយន្តនេះអាចផ្ទុកទម្ងន់រហូតដល់ ១ តោន។ ស្របគ្នានេះដែរ ចំពោះការរចនាបន្ទះខាងមុខវិញ មានលក្ខណៈថ្មីជាមួយនឹងអំពូល LED Pearl ចំនួន ៨ គ្រាប់ មុខងារបិទដោយស្វ័យប្រវត្តិជាមួយនឹង Welcome Light រំលេចដោយ DRL រាងអក្សរ U ។

បើនិយាយអំពីប្រវែងវិញ Musso Grand ២០២៤ មានប្រវែងសរុប ៥៤១៥ម.ម (ស៊េរីមុន ៥៤០៥) ទទឹង ១៩៥០ម.ម កម្ពស់ ១៨៥៥ម.ម ពីដីមកបាត ២១៥ម.ម បូករួមទាំងទម្ងន់ជាង២តោន និងការអូសណ្ដោងទម្ងន់បានដល់ទៅ ៣តោនឯណោះ។

3f681e12 De9c 4de1 92e3 F70d2cfa5f67

គួរជម្រាបផងដែរថា MUSSO GRAND ជារថយន្តPick Upរបស់ប្រទេសកូរ៉េ ដែលម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យាចុងក្រោយ Mercedes Benz របស់ប្រទេសអាល្លឺម៉ង់ បើកបានគ្រប់ស្ថានភាពផ្លូវ ស៊ីប្រេងតិច សុវត្ថិភាពខ្ពស់ ដឹកបានច្រើន ចង្កូតធូងាយស្រួលបើកបរ និងបើកបរមានផាសុខភាព៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia