នរណាខ្លះកំពុងប្រើ? Apple ទើបប្រកាស ទូរស័ព្ទ iPhone ៤ម៉ូដែលនេះ ក្លាយជាវត្ថុបុរាណហើយ
Kan DaraJUNE 19 20251.2 K views

ក្រុមហ៊ុន Apple ទើបបានប្រកាសដាក់  iPhone 8 Plus, iPhone X, iPhone XS និង iPhone XS Max ជាផលិតផលហួសសម័យលែងប្រើ ឬជាវត្ថុបុរាណ ដែលមានន័យថា លែងមានសេវាកម្មជួសជុល ឬទទួលបានការអាប់ដេតប្រព័ន្ធ iOS ថ្មីៗទៀតឡើយ។

L

ចំពោះមូលហេតុ ព្រោះម៉ូដែលទាំង ៤ ខាងលើនេះ ប្រើ chip A11 Bionic ហើយដំណើរការជាមួយប្រព័ន្ធ iOS 11 នៅពេលចេញដំបូង។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន Apple បានបញ្ចប់ការគាំទ្រផ្លូវការជាផ្នែកនៃគោលនយោបាយដាក់ឧបករណ៍ ឬផលិតផលដែលមានអាយុលើស៥ឆ្នាំ ចូលក្នុងបញ្ជីវត្ថុបុរាណ។

Lm

យ៉ាងណាមិញ ប្រសិនបើបច្ចុប្បន្នអ្នកកំពុងប្រើទូរស័ព្ទម៉ូដែល iPhone 8 Plus, iPhone X, iPhone XS និង iPhone XS Max អាចគួរពិចារណាផ្លាស់ប្តូរម៉ូដែលថ្មីដូចជា iPhone 13, 14 ឬ 15 ដែលមានតម្លៃសមរម្យ ឬរង់ចាំ iPhone 17 Series ដែលនឹងចេញជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៥នេះ ដើម្បីបន្តទទួលបានសុវត្ថិភាព និងសមត្ថភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia