ចង់រៀនគ្រាមភាសា​អង់គ្លេសប្លែកៗ ដូចជនជាតិដើម​ វេបសាយ៣នេះ មានបង្រៀនហ្វ្រីៗនិងពន្យល់ន័យច្បាស់ៗ
Ping Chou EngJUNE 19 2025592 views

គ្រាមភាសា “idioms” គឺជាភាសាក្រៅផ្លូវការមួយដែលគេនិយមប្រើតាមតំបន់ឬប្រទេស ដោយផ្អែកលើវប្បធម៌និងទំនៀមទម្លាប់ ។ ឧទាហរណ៍ដូចជាភាសាដែលប្រជាជនខ្មែរយើងនិយមនិយាយថា “អន្ទង់វែង ឆ្នាំវែង” ជាដើម។ ខណៈនៅក្នុងភាសាអង់គ្លេសក៏មានគ្រាមភាសារបស់គេដែរ ដូចជា “When Pig Fly” ដែលមានន័យថា “ទាល់តែយូរ”។

 

យ៉ាងណាមិញថ្ងៃនេះយើងសូមណែនាំនូវវេបសាយចំនួន៣ ដែលមានបង្រៀនឥតគិតថ្លៃ អំពីគ្រាមភាសាអង់គ្លេសប្លែកៗ ពន្យល់អត្ថន័យច្បាស់ៗ ល្អបំផុតសម្រាប់អ្នកចូលចិត្តសរសេរសំណេរច្នៃប្រឌិត។

 

. EF Education Firstវេបសាយមួយនេះមានរាយបញ្ជីពាក្យជា គ្រាមភាសាអង់គ្លេសជាមួយនឹងនិយមន័យ និងប្រយោគឧទាហរណ៍ ដែលអាចរៀនបានដោយឥតគិតថ្លៃ។ បន្ថែមពីនេះវាក៏មានផ្តល់នូវលំហាត់ខួរក្បាលឱ្យយើងទាយអត្ថន័យ លើគ្រាមភាសាដែលយើងរៀនផងដែរ។

 

. UsingEnglish.comចំពោះវេបសាយមួយនេះគឺប្រៀបដូចជាវចនានុក្រម idioms ដ៏ធំមួយដែលមានផ្ទុកនូវនិយមន័យ និងឧទាហរណ៍ជាង៧ពាន់ពាក្យ ដោយចាត់ថ្នាក់គ្រាមភាសាតាមប្រធានបទ និងប្រទេសផ្សេងៗគ្នា។

 

. Alisonសម្រាប់វេបសាយមួយនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកចាប់ផ្តើមដំបូងៗដើម្បីរៀនពាក្យអង់គ្លេស វេយ្យាករណ៍ ក៏ដូចជាគ្រាមភាសា ដែលមានមេរៀនអនុវត្ត។ វគ្គសិក្សាភាសាអង់គ្លេសនេះផ្តោតសំខាន់លើនិយាយភាសាក្រៅផ្លូវការ និងរបៀបប្រើគ្រាមភាសាឱ្យត្រូវកាលៈទេសៈផងដែរ។

 

ជាការពិតណាស់ការរៀន idioms ឬគ្រាមភាសានេះ ជាទូទៅនឹងធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅមានលក្ខណៈដើម ដូចជនជាតិដើម។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវតែចេះដាច់ខាតនោះទេ ភាសាទាំងនេះអ្នកអាចរៀនសម្រាប់ជាការកម្សាន្ត សម្រាប់សរសេរ ឬទុកសម្រាប់ការធ្វើដំណើរទៅលេងក្រៅប្រទេសក៏បាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia