ស្អាតណាស់! នេះគឺជាគំរូប្លង់ទាំងស្រុងនៃគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រកម្ពុជា «ព្រែកជីកហ្វូណនតេជោ»
Bunthoeun KoemJUNE 19 20258.4 K views

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវនាវាចរណ៍ប្រចាំប្រវត្ដិសាស្ដ្រកម្ពុជា តភ្ជាប់ពីផែទឹកសាបទៅកាន់ផែសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័តការអនុវត្ដសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៥។

Photo 2024 08 05 11 12 58

តាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។

គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ។

1f45405d Ebe3 4fd5 99b4 F2783f865cb3

ចំពោះការស្ថាបនា គម្រោងនេះគឺមានសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។

B2420aa7 Fb31 4f52 Ac24 7fe69534d6b3

ក្រៅពីនោះ គម្រោងក៏មានផែនការសាងសង់ផ្លូវមេចំនួន ២ នៅអមសងខាងផ្លូវទឹកនេះដែរ និងត្រូវសាងសង់ស្ពានមួយចំនួនតាមបណ្ដោផ្លូវទឹកនេះពីស្រុកកៀនស្វាយ រហូតដល់សមុទ្រខេត្ដកែបផងដែរ។ យ៉ាងណាកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញវីដេអូ ពីគំរូប្លង់នៃគម្រោងព្រែកជីកហ្វូណននេះផងដែរ។ ដូច្នេះសូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia