លោក លឹម សភា ចាយទុនជាង៣ពា.ន់$ បង្កើតសិប្បកម្មផលិតសៀង លក់ពេញ៩ខេត្តក្រុង ត្រឹមពេល៥ឆ្នាំ
SOKLY SONOVEMBER 23 2023225 views

ក្រោយបញ្ចប់ការសិក្សាផ្នែកម៉េកានិចឧស្សាហកម្ម និងមានបទពិសោធន៍ធ្វើការឱ្យគេជាង១ឆ្នាំ លោក លឹម សភា បានចាយទុនជាង៣ពាន់ដុល្លារ បង្កើតសិប្បកម្មស្រេងហ៊ុន ផលិតសៀងនិងទឹកម្ទេសដោយមានរូបមន្តតពីដូនតាតាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ។

សិប្បកម្មថ្មីក្រោមទឹកដៃផលិតសៀងតាមរូបមន្តចាស់វស្សា បានក្រោកឈរឡើងចាប់ពីឆ្នាំ២០១៧ នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ត្រឹមរយៈពេលតែជាង៥ឆ្នាំប៉ុណ្ណោះ ក៏អាចពង្រីកការលក់របស់ខ្លួនបានដល់ទៅ៨ខេត្ត ព្រមទាំងទៅដល់ទឹកដីក្រុងភ្នំពេញផងដែរ។ តើម្ចាស់សិប្បកម្មខ្មែរមួយនេះធ្វើបែបណាខ្លះទើបអាចពង្រីកទីផ្សាររបស់ខ្លួនបានលឿនបែបនេះ?

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia លោក លឹម សភា ស្ថាបនិកសិប្បកម្មស្រេងហ៊ុន បានលើកឡើងថា ដើម្បីអាចឈានមកដល់ចំណុចនេះ រូបលោកបានយកចិត្តទុកដាក់ទៅលើកត្តាសំខាន់ធំៗ៥គឺ៖

ទី១. គុណភាព៖ ត្រូវប្រាកដថាផលិតផលមានគុណភាពល្អពិត ឆ្ងាញ់ពិត មិនមែនចេះតែថា ឬធ្វើទីផ្សារបោកអតិថិជនឡើយ។ ផលិតផលមានគុណភាពល្អ ភ្ញៀវទិញហើយចង់ទិញទៀត។ ជាក់ស្ដែងដូចជាផលិតផលសៀងផ្អែម សៀងប្រៃ ព្រមទាំងទឹកម្ទេស ទឹកស៊ីអ៊ីវជាដើម ដែលមាននៅក្នុងស្រេងហ៊ុន សុទ្ធសឹងតែជារបស់ដែលមានគុណភាព មិនថាការវេចខ្ចប់ឬរសជាតិទេ។

338143730 1333534820538020 1918070568433998814 N

ទី២. ភាពខុសប្លែក៖ បង្កើតចំណុចពិសេសប្លែកពីអ្នកដទៃ ជាពិសេសគឺបង្កើតឱ្យខុស និងពិសសជាងដៃគូប្រកួតប្រជែងដែលមាននៅលើទីផ្សារ។ ពីដើមគេលក់សៀងច្រកថង់ ដាក់កាដុងជ័រធំៗ តែស្រេងហ៊ុនកែប្រែមកជាការវេចខ្ចប់ដោយដប ឬកែវ បរិមាណសមល្មមងាយស្រួលប្រើប្រាស់។

ទី៣. ស្ដង់ដារ៖ ផលិតផលត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងមានការទទួលស្គាល់ពីស្ថាប័នផ្សេងៗដែលពាក់ព័ន្ធ។ ជាក់ស្ដែងសិប្បកម្មស្រេងហ៊ុន ទទួលបានវិញ្ញាប័ណ្ណបត្រពីមន្ទីរឧស្សាហកម្មបច្ចេកវិទ្យា នវានុវត្តន៍ខេត្តកំពង់ធំ ទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារជាតិ ព្រមទាំងទទួលបានការទទួលស្គាល់ពីភូមិមួយផលិតផលមួយផងដែរ។

ទី៤. មានទំនួលខុសត្រូវ៖ ចេញមុខដោះស្រាយ និងទទួលខុសត្រូវរាល់ពេលបង្កើតកំហុស ឬអតិថិជនមិនពេញចិត្តលើរឿងអ្វីមួយ។

ទី៥. ចេញធ្វើទីផ្សារដោយផ្ទាល់៖ អាជីវកម្មលក្ខណៈគ្រួសារ យើងជាម្ចាស់ត្រូវតែចេញមុខលក់ដោយខ្លួនឯង ត្រូវធ្វើជាមនុស្សដែលគួរឱ្យទុកចិត្តបាន និងចេញទៅរកអតិថិជន នៅកន្លែងទីផ្សារគោលដៅដែលត្រូវជាមួយផលិតផលរបស់ខ្លួន។

ជាការពិតណាស់ដែលថាការបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ និងនាំផលិតផលរបស់យើងទៅឱ្យទីផ្សារទទួលស្គាល់ជារឿងលំបាក ប៉ុន្តែដរាបណាអ្នកមានគោលដៅច្បាស់លាស់ មានការយកចិត្តទុកដាក់ ខំប្រឹងមិនចុះចាញ់ អ្នកប្រាកដជាអាចឈរជើងលើទីផ្សារនេះបានមិនខាន។ តួយ៉ាងដូចសិប្បកម្មស្រេងហ៊ុន របស់លោកសភាអ៊ីចឹង អាចមកដល់ចំណុចនេះក៏ព្រោះតែ មានការលះបង់ខំប្រឹងមិនព្រមចុះចាញ់របស់សហគ្រិនខ្មែរ ដែលមានទស្សនៈវិស័យវែងឆ្ងាយដើម្បីប្រយោជន៍មនុស្សជុំវិញខ្លួន៕

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីសិប្បកម្មស្រេងហ៊ុន ឬក៏ចង់គាំទ្រសិប្បកម្មខ្មែរយើង បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ សិប្បកម្ម ស្រេងហ៊ុន ឬតាមទូរស័ព្ទលេខ៖ ០៩២៨៧៤២៧៣ ។

 

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក

Screenshot 2023 11 23 165806

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia