យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះបានឱ្យដឹងថាយុវជនប្រទេសកូរ៉េខាងត្បូងប្រមាណ ១,២៦លាននាក់កំពុងតែរងវិបត្តិអត់ការងារធ្វើ ដែលក្នុងនោះមានចំនួន៥០% ជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យឬអាចមានកម្រិតខ្ពស់ជាងនេះ។
ចំពោះមនុស្សដែលនៅក្នុងចំណោម ១.២៦លាននាក់ដែលគ្មានការងារធ្វើគឺមានចំនួន ៥៣.៨% ឬមនុស្សវ័យក្មេងប្រហែល ៦៧៨.០០០នាក់ ដែលមានសញ្ញាបត្រមហាវិទ្យាល័យ ឬខ្ពស់ជាងមហាវិទ្យាល័យ ហើយចំនួនអ្នកដែលមានការអប់រំនៅត្រឹមវិទ្យាល័យ ឬទាបជាងវិទ្យាល័យមានចំនួន ៤៦,២%។
បើតាមការស្ទង់មតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅបានបញ្ជាក់ឱ្យដឹងថា ប្រជាជនចំនួន ៨,៤១លាននាក់ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំនោះ មានក្រុមយុវជនទទួលបានការអប់រំកម្រិតទាប យុវជនកំពុងនៅសិក្សា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងខ្ពស់ជាងកម្រិតបរិញ្ញបត្រផងដែរ។
ដោយឡែកចំនួនយុវជន មិនបានចូលសាលា ឬមហាវិទ្យាល័យ និងមានបទពិសោធន៍ការងារមានចំនួន ៣.៩៤ លាននាក់ និងចំនួនអ្នកមានការងារធ្វើមានតែ ៥០,៦% ប៉ុណ្ណោះដែលពួកគេបានលើកឡើងថា ការងាររបស់ពួកគេកំពុងធ្វើគឺត្រូវគ្នាជាមួយជំនាញដែលពួកគេមាន៕
អត្ថបទដោយ៖ ពីង ជូអេង