អាជីវកម្ម ៣៥០ បានទទួលហិរញប្បទានជាង ៥៤ លានដុល្លារពី SME គិតត្រឹម ៨ ខែដើមឆ្នាំ២០២៣
Bunthoeun KoemSEPTEMBER 6 2023255 views

នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារសហគ្រាសធនតូចនិងមធ្យម (SME Bank)និងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ មានថវិកាសរុប១៥០លានដុល្លា សម្រាប់ផ្តល់កម្ចីដល់ម្ចាស់ អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩។

 

យោងតាមការបញ្ជាក់ពី SME កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហាក (រយៈពេល ៨ ខែដើមឆ្នាំ២០២៣) មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤.១៦ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦.១០% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

 

ក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

 

គួររំលឹកថាកាលពីពាក់កណ្តាលឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារ និងតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ៕

 

375056529 725653242907541 1865902817336781378 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia