អាមេរិកចាយលុយអស់ជាង ២០០ពាន់លាន$ ក្នុងការជួយអាជីវកម្មខ្នាតតូចដែលរងគ្រោះ ដោយសារ COVID-19
Sambat SokhlangJUNE 29 2023245 views

ដោយសារតែគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ អស់រយៈជិត៤ឆ្នាំមកនេះ បានធ្វើឱ្យអាជីវកម្មតូចធំជាច្រើននៅជុំវិញពិភពលោក ជួបប្រទះនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យអាជីវកម្មត្រូវបិទទ្វារក្ស័យធនជាបន្តបន្ទាប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលនៅតាមប្រទេសនីមួយៗត្រូវចំណាយថវិកាជួយជ្រោមជ្រែងអស់រាប់ពាន់លានដុល្លារ។ជាក់ស្តែងសហរដ្ឋអាមេរិក បានចាយលុយជាង ២០០ពាន់លានដុល្លារ​ ក្នុងការជួយអាជីវកម្មខ្នាតតូចដែលរងគ្រោះដោយសារតែជំងឺ កូវីដ១៩។

Bigstock Coronavirus in Usa Dollar 359739217

តាមការចុះផ្សាយរបស់ Visual Capita List បានឱ្យដឹងថា​ នៅអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតអាជីវកម្មខ្នាតតូចរបស់អាមេរិកដូចជា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានផលប៉ះពាល់ ៣៧% ចំពោះវិស័យភោជនីយដ្ឋានមានការប៉ះពាល់ប្រមាណជា ៦១ភាគរយ។ហើយតាមរយៈផលប៉ះពាល់នេះបានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយកញ្ចប់ថវិកាត្រៀមដល់ទៅ ២០០ពាន់លានដុល្លារដើម្បីស្តារអាជីវកម្មទាំងអស់នោះឡើងវិញ។

Getty Images 1228961473

ហើយបើគិតមកដល់ពេលនេះ កញ្ចប់ថវិកាជាង ២០០ពាន់លានដុល្លារដែលអាមេរិកត្រៀមសម្រាប់ជួយទៅអាជីវកម្មខ្នាតតូចដែលប៉ះពាល់នោះ ត្រូវបានចំណាយអស់ទើបតែ ៤,៦លានដុល្លារប៉ុណ្ណោះ ចំណែកឯថវិកាជាង ៩០លានដុល្លារទៀត ត្រៀមចាយសម្រាប់ពេលខាងមុខ។ដោយលុយទាំងអស់នោះ នឹងត្រូវបានដកចំណាយទៅលើការខាតបង់២សំខាន់ៗរួមមាន ការផ្តល់ប្រាក់កម្ចីសម្រាប់ម្ចាស់អាជីវកម្ម និង មួយផ្នែកទៀតជួយទៅលើប្រាក់បៀវត្សសម្រាប់អ្នកបាត់បង់ការងារធ្វើ។យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអាជីវកម្មខ្នាតតូច (SBA) របស់អាមេរិកដែលមានក្នុងការចុះផ្សាយរបស់សារព័ត៌មាន ABC News

Cassidy Joe Biden

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia