មកស្គាល់បុគ្គលសំខាន់ ២ រូប ឈរនៅពីក្រោយការអភិវឌ្ឍទីក្រុងរណបធំៗនៅរាជធានីភ្នំពេញ
Bunthoeun KoemMAY 4 20259 views

ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍខ្លាំងមែនទែន ដោយមានអគារពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតបានផុសឡើងជាបន្ដបន្ទាប់។ ក្នុងនោះការអភិវឌ្ឍទីក្រុងរណបក៏បានលេចឡើងជាបន្ដបន្ទាប់ ដែលជួយកែប្រែសោភ័ណភាពរាជធានីភ្នំពេញ កាន់តែស្រស់ស្អាតជាងមុនផងដែរ។

 

ហើយពេលនេះ Business Cambodia សូមលើយកបុគ្គលពីរូបដែលឈរពីក្រោយក្នុងការគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជាច្រើននៅក្នុងរាជធានីភ្នំពេញពេញកន្លង ដែលក្នុងនោះរួមមាន៖

 

១. អ្នកឧកញ៉ា ពុង ឃាវសែ

 

Ab9e808c A6e0 43b2 B899 61ac838d4715

 

ប្រិយមិត្ដប្រាកដជាបានស្គាល់ឧកញ៉ា ពុង ឃាវសែ ហើយ ដែលគាត់គឺជាពាណិជ្ជករក៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលកាន់កាប់មុខជំនួញជាច្រើននៅក្នុងដៃទាំងវិស័យធនាគារ វិស័យអប់រំ និងអចលនទ្រព្យ។ ហើយអ្នកឧកញ៉ា ក៏ជាបុគ្គលមួយរូបដែលឈរពីក្រោយនៃការអភិវឌ្ឍទីក្រុងរណបជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា និងទីក្រុងពាណិជ្ជកម្មអូឡាំព្យាជាដើ ក្រោមការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ាផ្ទាល់។

 

នៅក្នុងការអភិវឌ្ឍទីក្រុងរណបនេះ អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរជា ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ឫស្សីកែវ មកកាន់ផ្លូវជាតិលេខ ៦A ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរា និងតំបន់ច្បាស់អំពៅ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

 

8e2217b4 Fda3 464e A004 C66bfc7fc691

 

ក្រៅពីការអភិវឌ្ឍគម្រោងធំៗខាងលើ បច្ចុប្បន្នអ្នកឧកញ៉ាក៏មានធ្វើការអភិវឌ្ឍគម្រោងធំមួយទៀតផងដែរនោះគឺ ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ (ព្រលានយន្ដហោះភ្នំពេញថ្មី) ដែលមានតម្លៃ ១.៥ ពាន់លានដុល្លារ គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតាស្ថិតនៅទឹកដីក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ និងជាព្រលានធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៥ ខាងមុខ។

 

២. អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ

 

49cb99d6 D153 454d 86a9 85e3880c4248

 

អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ គឺជាអ្នកជំនួញដ៏លេចធ្លោរមួយរូប ដោយបច្ចុប្បន្នជាអគ្គនាយកនៃក្រុមហ៊ុន ក្រុមហ៊ុន អាយអិនជី ហូលឌីង។ ហើយអ្នកឧកញ៉ាក៏ជាអ្នកដែលជំរុញការអភិវឌ្ឍគម្រោងទីក្រុងរណប ING City ឡើងផងដែរ មានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញពេញគ្រប់ដណ្ដប់លើផ្ទៃដីជាង ២០០០ ហិកតា។

 

បច្ចុប្បន្ននៅក្នុងគម្រោងទីក្រុងរណប ING City មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាដោយមានការសាងសង់ផ្សារទំនើប និងគម្រោងលំនៅឋានធំៗជាច្រើនដូចជា ផ្សារទំនើបអ៊ីអនទី៣ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផ្សារទំនើបមានជ័យ អាវឺន្យូ គម្រោងលំនៅឋានបុរីប៉េង ហួត បុរីជីប ម៉ុង លែន និងគម្រោងលំនៅឋាន ព្រមទាំងអគារពាណិជ្ជកម្មផ្សេងៗទៀត។

 

ហើយទៅថ្ងៃអនាគតទំបន់ទីក្រុងរបណថ្មីនេះ ក្លាយជាទីតាំងតំណបភ្ជាប់រវាងរាជធានីភ្នំពេញជាមួយនឹងគម្រោងព្រលានយន្ដហោះអន្ដរជាតិលជោក្រុងតាខ្មៅផងដែរ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែលេចធ្លោខ្លាំងថែមទៀត៕

 

53d3ea60 7618 4385 A238 Cd57b276568a

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia