ការពារប្រសើរជាព្យាបាល! មុនទិញដីពិនិត្យចំណុចធំៗទាំង ៤ នេះសិន ចៀសវាងមិនបានដី ឬចាញ់បោកគេ
Bunthoeun KoemMAY 4 202580 views

ប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីទិញដីធ្លី តែពេលបង់ប្រាក់រួចតែពុំទទួលបានទ្រព្យ បានកើតឡើងច្រើនគួរឲ្យកត់សម្គាល់ផងដែរក្នុងវិស័យអចលនទ្រព្យ នាំឲ្យមនុស្សជាច្រើនត្រូវខាតបង់ប្រាក់កាក និងពេលវេលា។ ខណៈអ្នកខ្លះត្រូវផុងក្នុងបំណុលក៏មាន។ ដូច្នេះធ្វើបែបណាទើបទិញដីទៅមិនត្រូវបានគេបោក។ ថ្ងៃនេះ Business Cambodia សូមលើកយក ៤ ចំណុច ដែលអ្នកទិញត្រូវតែកក់មុននឹងសម្រេចទិញទី៖

 

១. ប្រវត្តិដី

 

ប្រវត្តិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីដែលមានទំនាស់ឬមានបន្ទុកគឺមិនមែនជារឿងនោះទេ។  ដោយឡែកចំពោះដីដែលមានបន្ទុកគឺសំដៅលើថាតើដីនោះមាជាប់ប្លង់នៅធនាគារដែរឬមានដាក់ជួលឬទេ។ រីឯដីដែលមានទំនាស់វិញសំដៅទៅលើ ដីនោះមានជាប់ពាក់ព័ន្ធជាមួយតុលាករ ឬទំនាសជាមួយអ្នកជិតខាង( ព្រំរបង) ដែលឬទេ។

 

២.ប័ណ្ណកម្មសិទ្ធិ

 

ត្រង់ចំណុចលោកអ្នកមើលថាតើដីនោះជាប្រភេទដីបែបម៉េច មាន ប្លង់រឹង ប្លង់ទន់ ឬក៏មានឯកសារលិខិតស្មាមត្រឹមត្រូវដែរឬទេ?​ ប្រសិនបើលោកអ្នកមិនទុកចិត្តប្លង់នោះថាជាប្លង់ស្រប់ច្បាប់ឬមិនស្រប់ច្បាប់លោកអ្នកអាចផ្ទៀងផ្ទាត់ជាមួយសូរិយោដី ។

 

៣.  ភាពស្របច្បាប់

 

ត្រូវស៊ើបសួររកច្បាប់ទំលាប់ពីម្ចាស់គម្រោង ឬអ្នក​លក់​ជាមុន​សិន ហើយបើមានមន្ទិលសង្ស័យលើគម្រោងនោះ លោកអ្នកត្រូវស្រាវជ្រាវ ឱ្យច្បាស់លាស់​ពី​គម្រោ​ង​នោះ​ដោយខ្លួនឯង ឬជួលអ្នកជំនាញផ្នែកស្រាវជ្រាវគម្រោង ឬអ្នកស្រាវ​ជ្រាវណាមួយ​ក៏ដោយ​ដែល​លោកអ្នកទុកចិត្តឱ្យសិក្សា និងស្រាវជ្រាវពីច្បាប់ទំលាប់នៃការអភិវឌ្ឍគម្រោងនោះមានដូចជា៖ តើគម្រោងនោះបានធ្វើការចុះបញ្ជីក្រុមហ៊ុនហើយឬនៅ? មានប័ណ្ណប៉ាតង់ត្រឹមត្រូវដែរឬទេ? មានអាជ្ញា​ប័ណ្ណ​​អភិវឌ្ឍលំនៅដ្ឋានទេ? មានច្បាប់សាងសង់ទេ? ជាគោលការណ៍ ជាគម្រោង​ស្រប​ច្បាប់​​គេតែងដាក់តាំង នៅក្នុងការិយាល័យលក់ នូវច្បាប់ទំលាប់​ទាំងអស់នោះ​ឱ្យអតិថិជន​មើល​ឃើញ​ជាសាធារណៈមានដូចជា វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ និង​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម ។

 

៤. ជ្រើសរើសទីតាំង ឬតំបន់

 

ជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ (ទីតាំង ឬតំបន់ដែលកំពុងអភិវឌ្ឍ ឬមាន​សញ្ញាណ​អភិវឌ្ឍល្អក្នុងពេលអនាគត) ។ ទីតាំងគម្រោង ឬតំបន់ដែលគម្រោងកំពុងអភិវឌ្ឍនេះគឺជា​រឿង​ទីមួយដែលលោកអ្នកត្រូវជ្រើសរើសមុនគេ មុនពេលសំរេចចិត្តទិញផ្ទះ ទោះក្នុង​គោលបំណង​ណាមួយ​ក៏ដោយ ។ លោកអ្នកត្រូវជ្រើសរើសទីតាំងណាមួយដែលកំពុងអភិវឌ្ឍខ្លាំង ឬមានគម្រោងអភិវឌ្ឍនាពេ​លអនាគ​ត​ដ៏ខ្លី​តំបន់​ដែលដីអាចឡើងថ្លៃ តំបន់ឧស្សាហកម្ម (រោងចក្រ) ឬតំបន់ពាណិជ្ជកម្ម ហើយទាក់ទាញ​ការ​អភិវឌ្ឍ​ខ្លាំងជាដើម ៕

 

8f8e4bf7 37da 468d 8569 963a584232d1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia