មោទកភាពណាស់! សៀមរាប ជាប់លេខ៤ ជាគោលដៅទេសចរណ៍ពេញនិយមជាងគេ ចំណោម ១០ប្រទេសលើពិភពលោក
ធី ស្រីល័ក្ខFEBRUARY 9 20231.2 K views

ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណជាច្រើនដែលបន្សល់ទុកតាំងពីដូនតាមក ហេតុនេះទើបធ្វើឱ្យខេត្តសៀមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទាំងភ្ញៀវជាតិនិងអន្តរជាតិ។

C

C

ទន្ទឹមនឹងភាពល្បីរន្ទឺពេញសកលលោករបស់ខេត្តសៀមរាបដែលមានអង្គរវត្តជាគ្រប់ពេជ្រនោះ បានធ្វើឱ្យ ខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លើ TripAdvisor ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមជាងគេបំផុតលេខ ៤ ក្នុងចំណោមគោលដៅទេសចរណ៍នានានៅក្នុង ១០ប្រទេសនៅលើពិភពលោក ក្នុងនោះរួមមាន ៖

  1. ប្រទេសគុយបា
  2. ទីក្រុង Hoi An ប្រទេសវៀតណាម
  3. ម៉ូរីស
  4. ខេត្តសៀមរាប ប្រទេសកម្ពុជា
  5. ឈៀងម៉ៃ ប្រទេសថៃ
  6. Grand Cayman, Caribbean
  7. Fes ប្រទេសម៉ារ៉ុក
  8. បាគូ ប្រទេសអាស៊ែបៃហ្សង់
  9. Kathmandu ប្រទេសនេប៉ាល់
  10. ទីក្រុង Krakow ប្រទេសប៉ូឡូញ
  11. C

    ការវាយតម្លៃនេះគឺផ្អែកលើមតិយោបល់របស់អ្នកធ្វើដំណើរនៃឆ្នាំមុន ដោយការវាយតម្លៃនេះក៏ត្រូវបានគេធ្វើដោយផ្អែកលើ ភាពពេញនិយម និន្នាការ អាហារ ធម្មជាតិ វប្បធម៌ ដែលត្រូវបានធ្វើឡើងរាល់ឆ្នាំដោយ Tripadvisor ដែលជាគេហទំព័រទិញសំបុត្រធ្វើដំណើរកំសាន្តធំមួយរបស់អាមេរិក៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia