ឆ្នាំ២០២៥បានមកដល់ ហើយបងប្អូនមួយចំនួនដែលចូលចិត្តវិនិយោគលើហាងឆេងមាសប្រហែលជាចង់ដឹងហើយថាតើឆ្នាំ២០២៥នេះ ហាងឆេងមាសទាំងនៅក្នុងស្រុកនិងអន្តរជាតិមានការប្រែប្រួលបែបណា។
ទាក់ទងនឹងហាងឆេងមាសនៅឆ្នាំ២០២៥នេះដែរ បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានចុះផ្សាយថា អ្នកវិភាគរបស់ Wall Street បានរំពឹងថាហាងឆេងមាសនឹងបន្តឡើងថ្លៃនៅឆ្នាំ២០២៥នេះ ហើយមូលហេតុដែលមាសអាចឡើងថ្លៃគឺដោយសារការរំពឹងថាធនាគារកណ្ដាលរបស់អាមេរិកនឹងទម្លាក់ការប្រាក់ដុល្លារហើយធនាគារកណ្ដាលរបស់ប្រទេសជាច្រើននឹងប្រមូលទិញមាសទុក។
ចំណែកការវិភាគនៅធនាគារ JPMorgan ដែលជាធនាគារដ៏ធំមួយរបស់អាមេរិកបានព្យាករថាខ្លួននៅតែរក្សាទស្សនៈរបស់ខ្លួនថាមាសនឹងនៅតែមានសញ្ញាល្អនៅឆ្នាំ២០២៥នេះហើយបានព្យាករថាមាសអាចនឹងឡើងដល់៣ពាន់ដុល្លារក្នុងមួយអោន(ស្មើនឹង៣៦១៤ដុល្លារក្នុងមួយតម្លឹង)។
ធនាគារJPMorgan បានវិភាគថាមាសអាចហក់ឡើងដល់៣ពាន់ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៥ដោយសារតែធនាគារកណ្ដាលរបស់ប្រទេសជាច្រើននៅទូទាំងពិភពលោកបានប្រមូលទិញមាសស្តុកទុកនៅក្នុងឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិមានតម្លៃ ២៦៥៣ដុល្លារក្នុងមួយអោន( ស្មើនឹង៣១៩៦ដុល្លារក្នុងមួយតម្លឹង) ចំណែកហាងឆេងមាសក្នុងស្រុកយើងវិញមានតម្លៃ៣១៤ដុល្លារក្នុងមួយជី៕