សាលាអន្តរជាតិ Shrewsbury Phnom Penh បានផ្តល់រង្វាន់ដល់សិស្សមានទេពកោសល្យ សម្រាប់កម្មវិធីប្រឡងអាហារូបករណ៍និងវាយតម្លៃ
Kan DaraJUNE 13 2023

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ (SISPP) មានសេចក្តីរំភើបរីករាយក្នុងការចែករំលែកលទ្ធផលជោគជ័យនៃកម្មវិធីប្រឡងអាហារូបករណ៍ និងវាយតម្លៃរបស់ខ្លួននៅសណ្ឋាគារ Raffles Le Royal ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ការសម្ភាសន៍ដំបូង វាយតម្លៃ និងការសម្តែងត្រូវបានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal បន្ទាប់មកមានការវាយតម្លៃជុំទីពីរនៅបរិវេណសាលា នៅទីតាំង Flatiron។​ ជាក់ស្តែងលទ្ធផលត្រូវបានចេញផ្សាយដោយបានស្វាគមន៍បេក្ខជនដែលទទួលបានជោគជ័យក្នុងកម្មវិធីប្រឡងដែលបានប្រព្រឹត្តទៅកាលពីថ្មីៗនេះ។

 V3 A9210 Large

ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់សាលាក្នុងការស្វែងរក និងផ្តល់រង្វាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជាដែលមានទេពកោសល្យពិសេស ឬសក្តានុពលក្នុងការសិក្សា សិល្បៈសម្តែង កីឡា និងហែលទឹក។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានផ្តល់អាហារូបករណ៍ពេញ និងមួយចំណែកដល់បេក្ខជនឆ្នើមមួយចំនួន ដែលបានដាក់ពាក្យចូលរៀន។ ​អាហារូបករណ៍ត្រូវបានផ្តល់ជូនដោយផ្អែកលើគុណសម្បត្តិ និងតម្រូវការ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ចំពោះឧត្តមភាព ភាពចម្រុះ និងការរួមបញ្ចូលរបស់សាលា។ កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ និងទូលំទូលាយដែលអាចដំណើរការបានសម្រាប់ទាំងអស់គ្នា ដោយមិនគិតពីជីវភាពគ្រួសាររបស់ពួកគេ។

 V3 A9301 Large

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានកោតសរសើរចំពោះជ័យលាភីអាហារូបករណ៍ និងបានសម្តែងការយល់ព្រមចំពោះចក្ខុវិស័យ និងបេសកកម្មរបស់ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ។

 V3 A9265 Large

នាយកសាលា Toby Waterson បានពន្យល់ថា «សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ប្តេជ្ញាចិត្តចំពោះកម្មវិធីអាហារូបករណ៍ ដែលនឹងមិនត្រឹមតែកំណត់អត្តសញ្ញាណកុមារដែលមានសក្ដានុពលឆ្នើមក្នុងការរីកចម្រើននៅសាលាប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ឱកាសដល់កុមារពីមជ្ឈដ្ឋានសេដ្ឋកិច្ចសង្គមផ្សេងៗគ្នាផងដែរ។ ខ្ញុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ជាសក្ខីភាពនៃ​កម្មវិធី​អាហារូបករណ៍​ ​ដោយបច្ចុប្បន្ន​នេះយើងទទួលបានបេក្ខជន បានចូលរួមយ៉ាងច្រើនកុះករ ហើយពួកគេសុទ្ធសឹងតែមានសមត្ថភាព។ លើសពីនេះ យើងអាចផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង និងអាហារូបករណ៍ពាក់កណ្តាលចំនួនប្រាំបួន។ ក្នុងនោះការផ្តល់អាហារូបករណ៍ពីមុន យើងក៏បានរកឃើញអាហារូបករណ៍ទាំងស្រុងចំនួនបី  និងពាក់កណ្តាលចំនួនប្រាំមួយ ដែលនេះបានធ្វើសាលាកាន់តែមានការចាប់អារម្មណ៍ថែមមួយកម្រិតទៀត ក្នុងការទទួលស្គាល់គុណភាពអប់រំ ដែលយើងកំពុងផ្តល់ជូនកុមារនៅកម្ពុជា។»

«ជាចុងក្រោយខ្ញុំក៏ថ្លែងអំណរគុណដល់ចំពោះដៃគូវិនិយោគរបស់យើងដែលបានមើលឃើញពីតម្លៃភាពនៃកម្មវិធីនេះ និងគាំទ្រសាលាក្នុងការបង្កើតអាហារូបករណ៍ដើម្បីផ្លាស់ប្តូរជីវិតប្រកបដោយនិរន្តរភាព និងពិតប្រាកដសម្រាប់កុមារនៅកម្ពុជា។ លើសពីនេះ​ យើងបានដាក់បញ្ចេញនូវកម្មវិធីថ្មីមួយដែលហៅថា Bursary ក្នុងការទទួលស្គាល់អំពីហិរញ្ញវត្ថុរបស់គ្រួសារសិស្សដែលនៅមានកម្រិត ដែលអាចឲ្យពួកគេត្រូវការជំនួយបន្ថែមដើម្បីផ្គត់ផ្គង់សម្រាប់កូរបស់ពួកគេអាចនៅតែបន្តការសិក្សានៅសាលាររបស់យើងដូច្នេះដែរ។»

ជាមួយគ្នានេះ​លោកបានបន្ថែមទៀតថា «ទោះបីជាកម្មវិធីសិក្សា មានការពេញនិយមបំផុតនៅសាលាយើងក៏ដោយ តែយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមានបេក្ខជនបានដាក់ពាក្យ ផ្តល់អាហារូបករណ៍ពេញ គ្រប់ប្រភេទផ្សេងៗគ្នា។ ដោយផ្អែកទៅលើការអប់រំ Shrewsbury គឺអំពីការអភិវឌ្ឍ «កុមារទាំងមូល» ជាមួយនឹងកម្មវិធីផ្សេងៗគ្នារួមមាន ការសម្តែងសិល្បៈ កីឡា និងការហែលទឹក គឺជាធាតុសំខាន់នៃកម្មវិធីសិក្សាផងដែរ»។

បេក្ខជន​ឆ្នើម​ទាំង​នោះ​ដែលទទួលបានអាហារូបករណ៍រួមមាន៖

  1. Doung Samnang Carney- ពេញ (សិក្សា)
  2. Pisey Korng - ពេញ (សិក្សា)
  3. Jixiang Yang - ពេញ (ការសម្តែង)
  4. Sophea Mealea Sok Nowaczyk-ពេញ (ការសម្តែង)
  5. Daisy Darroch - ពេញ (កីឡា និងហែលទឹក)
  6. Vireaksethikun Lorn - ពាក់កណ្តាល (សិក្សា)
  7. Virabott Lain - ពាក់កណ្តាល (សិក្សា)
  8. Kai Lain- ពាក់កណ្តាល (សិក្សា)
  9. Sovannary Ret- ពាក់កណ្តាល (សិក្សា)
  10. Manika Lao -ពាក់កណ្តាល (សិក្សា)
  11. Aiden Chea -ពាក់កណ្តាល (សិក្សា)
  12. Sakda Prak -ពាក់កណ្តាល (សិក្សា)
  13. So-Allissa Seng- ពាក់កណ្តាល (សិក្សា)
  14. Zirui Wang- ពាក់កណ្តាល (សិក្សា)
  15. Pichvirak Chhay- ពាក់កណ្តាល (សិក្សា)

 V3 A9214 Large

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងទទួលពាក្យសម្រាប់ក្មេងអាយុពី ២ទៅ៥ឆ្នាំ សម្រាប់កន្លែងនៅបរិវេណនៅទីតាំង Flatiron របស់ពួកគេសម្រាប់ខែសីហា ឆ្នាំ២០២៣ និងសម្រាប់កុមារអាយុចាប់ពី ១២ឆ្នាំឡើងទៅសម្រាប់សាលាបឋមសិក្សារបស់ពួកគេដែលនឹងបើកនៅខណ្ឌជ្រោយចង្វាសម្រាប់ឆ្នាំ ២០២៤-២០២៥ ៕

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

TWPR

អគារ Flatiron ជាន់ទី១៤, ផ្លូវ១០២ 102, Phnom Penh City Centre,

ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

023 221 878

hello@twowaypr.com 

www.twowaypr.com

 V3 A9152 Large

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ២០២០។ ជាមួយគ្នានេះដែរ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា  អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ៕

 V3 A9129 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia