មន្ទីរពេទ្យ អ៉ីនធ័រឃែរ និងមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា
Sreymom ChaFEBRUARY 12 2025

ភ្នំពេញ ៖ មន្ទីរពេទ្យ អ៉ីនធ័រឃែរ នៅប្រទេសកម្ពុជា និងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ មកពីប្រទេសថៃ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មានមោទនភាពក្នុងការប្រកាសជាផ្លូវការអំពីការចាប់ដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងលើកស្ទួយ និងពង្រឹងសេវាសុខភាពទៅកាន់អ្នកជំងឺក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិត ឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារកាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

Photo 2025 02 12 19 46 46

ជំហានដំបូងនៃភាពជាដៃគូនេះនឹងផ្ដោតលើឯកទេសសំខាន់ៗរួមមាន ឯកទេសតម្រងនោម ឯកទេសបេះដូង និងឯកទេសឆ្អឹងខ្នង ដែលវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងធ្វើការផ្ដល់ជូននូវការពិគ្រោះ និងប្រឹក្សាជំងឺ រួមទាំងការពិនិត្យសុខភាពផ្សេងៗផងដែរដើម្បីធានាថាអ្នកជំងឺអាចទទួលបាននូវសេវាសុខភាពដែលមានស្តង់ដារឈានមុខកាន់តែនៅជិតខ្លួន។ តាមរយៈកិច្ចសហការនេះផងដែរមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដើរតួរយ៉ាងសំខាន់ក្នុងការបន្តផ្ដល់ជូននូវការថែទាំ ពិគ្រោះ និងប្រឹក្សាជំងឺ ដោយធានាថាការថែទាំក្រោយពេលព្យាបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពយកចិត្តទុកដាក់។

Photo 2025 02 12 19 46 53

លោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់បានថ្លែងថា “ កិច្ចសហការនេះ បានបង្ហាញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោកទៅកាន់សហគមន៍នានាចាសកលរបស់ពួកយើង។” លោកស្រីបន្ថែមថា“ តាមរយៈការចាប់ដៃគូជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ពួកយើងបានពង្រឹងការព្យាបាលទៅកាន់អ្នកជំងឺនៅ ប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេសរបស់ពួកយើង រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់ទៅលើអ្នកជំងឺ ដើម្បីធានាថាសុខភាព និងសុខមាលភាពរបស់ពួកគាត់ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។ ”

Photo 2025 02 12 19 46 59

“ តាមរយៈកិច្ចសហការនេះ ពួកយើងមានគោលដៅក្នុងការនាំយកនូវវេជ្ជបណ្ឌិតឯកទេសបន្ថែមមកកាន់កម្ពុជា ” លោក Rajeev Rajan នាយកផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់។ លោកបានបន្ថែមថា“ ហើយពួកយើងក៏មានគោលបំណងក្នុងការបំពេញបន្ថែមលើការថែទាំដែលមានស្រាប់ ដើម្បីធានាឲ្យបានថាអ្នកជំងឺទទួលបាននូវការព្យាបាល និងថែទាំពេញលេញ។ ” 

សង្ខេបនៃកិច្ចសហការនេះ៖
• ការមកពិនិត្យជាប្រចាំពីវេជ្ជបណ្ឌិតឯកទេស ៖ នៅជំហានដំបូងនេះ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ដែលមានឯកទេសលើផ្នែក បេះដូង តម្រងនោម និងឆ្អឹងខ្នងនឹងបើកការពិនិត្យ និងប្រចាំការជាទៀងទាត់ដើម្បីបង្កើនការផ្ដល់នូវការថែទាំទៅកាន់អ្នកជំងឺ។
• ជួបជាមួយអ្នកឯកទេសកាន់តែងាយស្រួល៖ ឥឡូ
• វនេះអ្នកជំងឺអាចធ្វើការណាត់ជួបពិគ្រោះ ប្រឹក្សាជំងឺ តាមដានសុខភាព និងរៀបចំផែនការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ បាននៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដែលអាចជួយកាត់បន្ថយថ្លៃចំនាយលើការធ្វើដំណើរទៅក្រៅប្រទេស។
• ពង្រឹងលើការគ្រប់គ្រងជំងឺរុំារ៉ៃ៖ ការតាមដានជាប្រចាំ ជាមួយនឹងផែនការថែទាំច្បាស់លាស់នឹងបង្កើននូវប្រសិទ្ធភាពគ្រប់គ្រងលើជំងឺរុំារ៉ៃ និងសុខភាពរបស់អ្នកជំងឺកាន់តែប្រសើរឡើង។
• ការសម្របសម្រួលក្នុងករណីបញ្ហាសុខភាពធ្ងន់ធ្ងរ៖ សម្រាប់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ អាចទទួលការសម្របសម្រួលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នៅទីក្រុងបាំងកក បានយ៉ាងរលូន។ លើសពីនេះ  ព័ត៌មានចាំបាច់ទាំងអស់ពីសា្ថនភាពអ្នកជំងឺបានកត់ត្រាទុករួចរាល់ ព្រមទាំងការរៀបចំផែនការព្យាបាលរួលរាល់ នៅពេលទៅដល់មន្ទីរពេទ្យខាងប្រទេសថៃ។

Photo 2025 02 12 19 47 05
 
លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកនិងអគ្គនាយិកាប្រតិបត្តិនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរបានថ្លែងថា “ ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ” លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា “ នៅពេលដែលមានអ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់សម្រាប់សហគមន៍និងប្រទេសរបស់យើង។”

Photo 2025 02 12 19 47 12
 
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងវិស័យសុខភិបាលនៅកម្ពុជា រួមបញ្ចូលទាំងជំនាញ និងធនធានរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់អ្នកជំងឺគ្រប់រូប៕

Photo 2025 02 12 19 47 19

Photo 2025 02 12 19 47 25

Photo 2025 02 12 19 47 31

Photo 2025 02 12 19 47 46

Sreymom Cha

អត្ថបទសរុប៖ 316

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia