រើសទីតាំងត្រូវរកស៊ីឡើង! ហេតុផលធំ ៣ ដែលអ្នករកស៊ីគួរមានផ្ទះអាជីវកម្មនៅក្នុងបុរី ប៉េង ហួត
Bunthoeun KoemFEBRUARY 22 2023

ជាអ្នករកស៊ី ការជ្រើសរើសទីតាំងសម្រាប់ប្រកបអាជីវកម្មគឺជារឿងសំខាន់បំផុតដែលលោកអ្នកត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះបើជ្រើសរើសទីតាំងត្រូវការរកស៊ីនឹងឆាប់រីកចម្រើន ប៉ុន្ដែបើជ្រើសរើសទីតាំងខុស គឺពិបាកបន្ដិចហើយ។ ជាពិសេសអ្នកដែលចង់បានហ្សបហោស៍ ឬផ្ទះអាជីវកម្ម នៅតាមបុរី ដើម្បីប្រកបអាជីវកម្ម គឺត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យយើងមានភាពងាយស្រួលទាំងការរកស៊ី និងការរស់នៅ។

ទាក់ទងនឹងហ្សបហោស៍នេះដែរ បច្ចុប្បន្នយើងសង្កេតឃើញថានៅក្នុងគម្រោងបុរីប៉េង ហួត គឺមានចំណុចលេចធ្លោច្រើនបើប្រៀបធៀបទៅនឹងគម្រោងហ្សបហោស៍បុរីដទៃ។ ដោយក្នុងនោះចំណុចលេចធ្លោ ៣ ដែលអ្នករកស៊ីគួរមានហ្សបហោស៍នៅក្នុងបុរីប៉េង ហួត នៅក្នុងការប្រកបអាជីវកម្ម៖

១. ចរន្ដមនុស្សចេញ-ចូលច្រើន

ចរន្ដចេញ-ចូលរបស់មនុស្ស គឺជាស្នូលដ៏សំខាន់គ្រប់ម្ចាស់អាជីវកម្មទាំងអស់នៅក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន។ ក្នុងនោះ បើយើងក្រឡេកមកមើលបុរីប៉េង ហួត វិញគឺមានប្រជាជនរស់នៅច្រើនមែនទែន ជាក់ស្ដែងនៅក្នុងគម្រោង Grand Star Platinum ផ្លូវជាតិលេខ១ ក្នុងតំបន់បឹងស្នោរបច្ចុប្បន្នគឺមានប្រជាជនប្រមាណ ៧ ពាន់គ្រួសារ ឬជាង ២ ម៉ឺននាក់កំពុងរស់នៅ។

ក្រៅពីប្រជាជនដែលរស់នៅក្នុងគម្រោងផ្ទាល់ បុរីប៉េង ហូត បឹងស្នោរ សព្វថ្ងៃនេះក៏បានស្រូបទាញភ្ញៀវទេសចរ និងប្រជាជនគ្រប់មជ្ឈដ្ឋានចូលមកលេងកម្សាន្ដចន្លោះពី ៥០០ ទៅ ១០០០ នាក់ក្នុងថ្ងៃធម្មតា និងចន្លោះពី ១៥០០ ទៅ ១ ម៉ឺននាក់នៅក្នុង១ថ្ងៃ នៅពេលមានការរៀបចំកម្មវិធីផ្សេងៗ។

C7228871 3b76 49d6 96f1 9a9947d9349c

មូលហេតុដែលធ្វើឲ្យចរន្ដភ្ញៀវចេញ-ចូលក្នុងបុរីប៉េង ហួត ច្រើនបែបនេះ ដោយសារតែក្នុងគម្រោង Grand Star Platinum បឹងស្នោរ គឺមានការរៀបចំសួនកម្សាន្ដបែបអឺរ៉ុបដ៏ស្រស់ស្អាត មានទីតាំងរៀបចំកម្មវិធីផ្សេង មានផ្លូវជិះកង់ និងផ្លូវសម្រាប់រត់ហាត់ប្រាណជាដើម។ ដូច្នេះសម្រាប់អ្នកដែលមានហ្សបហោស៍ នៅក្នុងបុរី គឺពិតមានឱកាសច្រើននៅក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទរបស់ខ្លួន។

២. ទីតាំងមានសក្ដានុពលទាំងបច្ចុប្បន្ន និងអនាគត

សក្ដានុពលក្នុងគម្រោង៖ ក្រៅពីសំណង់លំនៅឋាន និងហ្សបហោស៍ នៅក្នុងគម្រោង Grand Star Platinum ក៏មានអគារពាណិជ្ជកម្មដ៏ធំ, ខុនដូដែលមានមនុស្សរស់នៅរាប់ពាន់នាក់, ផ្សារ​ទំនើប PH Eco Mall, អគារសិន្និបាត និងសាលប្រារព្ធពិធីមង្គលការ លំដាប់ផ្កាយ PH Grand Hall, និងមជ្ឈមណ្ឌលកីឡាកដ៏ធំថែមទៀតផង។ ហើយកត្ដាទាំងនេះ នឹងធ្វើឲ្យចរន្ដពាណិជ្ជកម្មនៅក្នុងគម្រោងមានសន្ទុះកើនឡើងខ្លាំង។

314

សក្ដានុពលក្នុងតំបន់៖ បច្ចុប្បន្នផ្លូវជាតិលេខ ១ បានក្លាយជាទីតាំងដ៏មានសក្ដានុពល ដោយសារតែវាជាច្រកចេញចូលដ៏សំខាន់មួយនៃរាជធានីភ្នំពេញ និងបានទាក់ទាញគម្រោងធំៗជាច្រើន ដែលមានទាំងរដ្ឋ​ និងឯកជន។ ជាក់ស្ដែងនៅជាប់ផ្លូវជាតិលេខ១ សព្វថ្ងៃគឺមានទីក្រុងរណបថ្មីកោះនរា មន្ទីរពេទ្យជោរ៉ៃ សាលារៀនល្បីៗ ភោជនីយដ្ឋាន និងផ្សារទំនើបៗជាច្រើនទៀត។

បើងាកទៅមើលគម្រោងរបស់រដ្ឋវិញ ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រកាសសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅតំបន់ល្វាឯមឡើងទៅផ្លូវល្បឿនលឿនទី២ (ភ្នំពេញ-ក្រុងបាវិត) តម្លៃ ២០០ លានដុល្លារ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មកកាន់ចាក់អង្រែរជាដើម។ ដូច្នេះនៅពេលស្ពានទាំងពីរនេះលេចរូបរាង នឹងធ្វើឲ្យចរាចរនៅតំបន់ផ្លូវជាតិលេខ១ នឹងមានភាពងាយស្រួលខ្លាំង។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានព្យាករណ៍ថានៅក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខទៀតតំបន់ផ្លូវជាតិលេខ១នេះនឹងមានការរីកចម្រើនកាន់តែខ្លាំង និងជាទីតាំងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ការរស់នៅដោយសាជាតំបន់ដែលនៅក្បែរទន្លេ។

Property News 09 06 2020 3

៣. មានជម្រើសច្រើនក្នុងការជ្រើសរើស

នៅក្នុងគម្រោងបុរីប៉េង ហួត បឹងស្នោរ សម្រាប់ហ្សបហោស៍គឺមានច្រើនប្រភេទសម្រាប់ឲ្យលោកអ្នកជ្រើសរើស ដែលក្នុងនោះរួមមាន៖ ហ្សបហោស៍A, ហ្សបហោស៍B, ហ្សបហោស៍C, ហ្សបហោស៍D, ហ្សបហោស៍ ក្លាសស៊ីក និងហ្សបហោស៍ ម៉ាជេស្ទីក។ ប៉ុន្ដែសម្រាប់ហ្សបហោស៍A និងហ្សបហោស៍B ត្រូវបានលក់ដាច់អស់ហើយ នៅសល់តែហ្សបហោស៍ ៤ ប្រភេទទៀតប៉ុណោះ។

អ្វីដែលពិសេសទៀតនោះគឺគ្រប់គម្រោងហ្សបហោស៍ទាំងអស់របស់បុរីប៉េង ហួត គឺមានផ្លូវ និងទីធ្លាធំទូលាយសម្រាប់ឲ្យភ្ញៀវចតយានយន្ដរបស់ខ្លួនបានដោយមិនមានផលរំខានដល់អ្នកដទៃ។ ហើយចំពោះសុវត្ថិភាពវិញក៏ល្អប្រសើរផងដែរ ដោយសារតែមានការត្រួតពិនិត្យពីសន្ដិសុខខាងបុរី ២៤ ម៉ោង។ មួយវិញទៀតគ្រប់អាជីវកម្មទាំងអស់គឺខាងបុរីបានកំណត់មិនឲ្យមានការដាក់លក់មកដល់ចិញ្ចើមផ្លូវ ឬដាក់លក់ឲ្យខូចសោភ័ណភាព ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវចូលមកទិញទំនិញនោះឡើយ។

ដូច្នេះសម្រាប់លោកអ្នក ហ្សបហោស៍ ឬក៏លំនៅឋាននៅក្នុងគម្រោងបុរីប៉េង ហួត អាចធ្វើការទាក់ទងណាត់ជួបសហការីផ្នែកលក់បានតាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕

317

317

315

311

302150168 5585998844800450 6174925471598018079 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia