សូមណែនាំសណ្ឋាគារប្រណីត Shinta Mani Wild ក្នុងតំបន់ព្រៃអភិរក្ស នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅត្រឹមតែ 1.5 ម៉ោងពីទីក្រុងភ្នំពេញតាមរយៈផ្លូវល្បឿនលឿនថ្មី ប្រៀបដូចត្បូងពេជ្រលាក់ខ្លួន ដែលផ្តល់ជូននូវកញ្ចប់ស្នាក់នៅនិងកម្សាន្ត ក្នុងតម្លៃពិសេស សម្រាប់ប្រជាជនខ្មែរ និងជនបរទេសនៅកម្ពុជា ដែលមនុស្សម្នាភាគច្រើនមិនធ្លាប់បានទៅដល់។
ព័ទ្ធជុំវិញទៅដោយជួរភ្នំក្រវាញ អមដោយទេសភាពភ្នំបូកគោ ឧទ្យានជាតិគីរីរម្យ សណ្ខាគារលំដាប់ផ្កាយ5 Shinta Mani Wild ជារីសតកំពុងលាក់ខ្លួនដ៏ប្រណីតឋិតនៅក្នុងព្រៃអភិរក្សនាខេត្តព្រះសីហនុ លោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាននៃភាពប្រណីត ភាពឯកជន និង រ៉ូមែនតិក នៅជំរុំតង់បែបអភិជនដ៏វិសេសវិសាលនេះ។
Shinta Mani Wild ត្រូវបានទទួលស្គាល់ថាជាសណ្ឋាគារលំដាប់លេខ 1 នៅកម្ពុជា ដោយក្រុមហ៊ុន Travel + Leisure នៅក្នុងបញ្ជីឈ្មោះ "ឆ្នេរកោះ និងសណ្ឋាគារនៅជនបទក្នុងប្រទេសកម្ពុជា"។ លើសពីនេះ សណ្ឋាគារក៏ទទួលបានតំណែងមួយក្នុងចំណោមសណ្ឋាគារកំពូលទាំង 5 នៅក្នុងការចងក្រងដ៏ល្បីរបស់ Robb Report នៃ "The 50 Greatest Luxury Hotels on Earth"។
ចំពោះកញ្ចប់ពិសេសនេះមានរួមបញ្ចូលអាហារ ៣ ពេល & ភេសជ្ជ:គ្រប់ប្រភេទ (រួមទាំងស្រានិងស្រាបៀរ) ក្នុងលក្ខខណ្ឌដែលមានតម្រូវការ ព្រមទាំងជាមួយសកម្មភាពកំសាន្តទាំងអស់ក្នុងសណ្ឋាគារដូចជា ការជិះខ្សែររ៉ក ដើរព្រៃ ជិះទូក ស្ប៉ា ម៉ាស្សានិងការលំហែអារម្មណ៍ផ្សេងៗទៀត បើទៅដល់បងប្អូននឹងទទួលបានអារម្មណ៍ប៉ះផ្ទាល់ជាមួយធម្មជាតិ ក្តីសុខនិងឯកជនភាពពេញទីតែម្តង។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់ទុក សូមទំនាក់ទំនងតាមរយៈ Telegram ឬ WhatsApp តាមរយៈលេខ 087 656 152។ គួរជម្រាបផងដែរថាសណ្ឋាគារប្រណីត Shinta Mani Wild មិនមែនត្រឹមតែមានសម្រស់ស្អាតលាក់ខ្លួនក្នុងខេត្តព្រះសីហនុនោះទេ សូម្បីតែនៅទឹកដីមាសខេត្តសៀមរាបក៏មាន១សាខាទៀតផងដែរ៕