គម្រោងវិនិយោគ ១៧ តម្លៃ ៣៦៧ លានដុល្លារបានបោះទីតាំងក្នុងខេត្ដ ៥ នេះ ខណៈCDCបើកកិច្ចប្រជុំលើសំណើសុំចុះបញ្ជី
Bunthoeun KoemAUGUST 16 2025584 views

គម្រោងវិនិយោគថ្មីចំនួន ១៧ ដែលបានបោះទីតាំងនៅខេត្តចំនួន ៥ រួមមាន៖ ខេត្ដតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្ដបាត់ដំបង ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី។ ខណៈកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធផងដែរ។

532191402 1220585690099695 3098167331061780259 N

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,២ពាន់កន្លែង។

ក្នុងនោះគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន១៥គម្រោងរួមមាន៖ (ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ, ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ)។

ដោយឡែកនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងរួមមាន៖ (អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/៤០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង)៕

532239099 1220585906766340 589011527982599067 N

532481018 1220585816766349 742909133137154755 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia