ក្រោយរៀបការរួច រវាងប្តី និងប្រពន្ធ តើនរណាគួរមានតួនាទីជាអ្នកគ្រប់គ្រងលុយកាក់? សំណួរនេះបានក្លាយទៅជាបញ្ហាដ៏រសើបមួយសម្រាប់សង្គមគ្រួសារខ្មែរ ខណៈលោក John Doe ជាអ្នកប្រឹក្សាហិរញ្ញវត្ថុគ្រួសារ បានធ្វើការបកស្រាយដូចខាងក្រោម៖
១/. អ្នកមានជំនាញជាង៖ ប្រសិនបើប្តីឬប្រពន្ធមានចំណេះដឹងល្អជាងខាងគ្រប់គ្រងហិរញ្ញវត្ថុ គេអាចជាអ្នកទទួលខុសត្រូវក្នុងការចាត់ចែងចំណូល-ចំណាយ និងការសន្សំ ដើម្បីសម្រេចគោលដៅរួម។
២/. គ្រប់គ្រងរួមគ្នា៖ បើមានចំណេះដឹងប្រហាក់ប្រហែលគ្នា ប្តីប្រពន្ធអាចសម្រេចចិត្តគ្រប់គ្រងលុយជាមួយគ្នា ឬរៀបចំគណនីរួមសម្រាប់ការចំណាយសំខាន់ៗតែម្តង។
៣/. បែងចែកតួនាទី៖ អាចបែងចែកការគ្រប់គ្រងលុយដោយផ្អែកលើជំនាញរបស់នរណាម្នាក់។ ឧទាហរណ៍ ម្នាក់ទទួលខុសត្រូវលើការចំណាយប្រចាំថ្ងៃ និងម្នាក់ទៀតគ្រប់គ្រងការសន្សំ និងការវិនិយោគដើម្បីបង្កើតច្រកចំណូលបន្ថែម ឬសម្រេចគោលដៅអ្វីមួយ។
៤/. គណនីរួម & គណនីផ្ទាល់ខ្លួន៖ គូស្នេហ៍ថ្មីថ្មោងអាចបង្កើតគណនីមួយសម្រាប់ការចំណាយរួម និងបន្តរក្សាគណនីផ្ទាល់ខ្លួនសម្រាប់ការចំណាយផ្ទាល់ខ្លួន។ ការធ្វើដូចនេះវាអាចជួយកាត់បន្ថយការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។
៥/. ជជែកពិភាក្សាប្រចាំខែ៖ ត្រូវមានទំនួលខុសត្រូវលើការគ្រប់គ្រងប្រាក់ជាមួយគ្នា ដើម្បីជៀសវាងធ្លាក់ចូលក្នុងបញ្ហាធ្ងន់ធ្ងរ និងបង្កើតជំលោះក្នុងគ្រួសារ ហើយវាក៏អាចជួយកាត់បន្ថយការយល់ច្រឡំផងដែរ។
យ៉ាងណាមិញ គ្រួសារប្រៀបដូចជាចានក្នុងរាវគង់អីនឹងប៉ះទង្គិច ជាពិសេសរឿងលុយកាក់។ ប៉ុន្តែបើប្តីប្រឹង ប្រពន្ធខំ អនាគតនឹងរុងរឿងមិនខាន ដូចពាក្យស្លោកខ្មែរបុរាណលោកបានពោលថា «សំណាបយោងដី រីឯស្រីៗយោងបុរស»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook