Arnis គឺប្រភេទកីឡាមួយប្រភេទដែលមានភាពល្បីល្បាញខ្លាំងមែនទែននៅជំុវិញពិភពលោក ខណៈកីឡាមួយប្រភេទនេះក៏បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តហូលីវូដផងដែរ ហើយថែមទាំងត្រូវបានបង្រៀននៅក្នុងបណ្តាប្រទេសផ្សេងៗក្រៅប្រទេសហ្វីលីពីនថែមទៀត។ តើហេតុអ្វីទើបកីឡាមួយនេះមានភាពពេញនិយមខ្លាំងបែបនេះ ហើយបង្កើតឡើងក្នុងគោលបំណងអ្វី?
Arnis គឺជាកីឡាប្រពៃណីរបស់ហ្វីលីពីន ដែលបានបង្កើតឡើងដោយលោក Remy Presae ក្នុងកំឡុងឆ្នាំ ១៩៦៩ ដោយកីឡាមួយនេះត្រូវបានសង្កត់ធ្ងន់លើការប្រយុទ្ធដោយផ្អែកលើអាវុធ ដូចជាកំបិត ដំបង និងអាវុធកែច្នៃផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងនេះដែរគោលបំណងដែលបង្កើតកីឡានេះឡើងដំបូងឡើយគឺសម្រាប់ការការពារខ្លួនរបស់ប្រជាជនហ្វីលីពីនក្នុងអំឡុងពេលប្រទេសនេះកំពុងជួបជម្លោះជាមួយនឹងប្រទេសអេស្ប៉ាញ។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ កីឡាករកម្ពុជា ធួន ណារ៉ាក់ បានទទួលមេដាយមាសលើវិញ្ញាសា Full-Contact Live Stick (ទម្ងន់ស្រាល) ផ្នែកបុរស បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Van Cuong Truon៕