និស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប និងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ទទួលការចែករំលែកចំណេះដឹងអំពីរការសម្របខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល
Sopheak PichOCTOBER 16 2024

ប្អូននិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប ចំនួន ៥០នាក់ រួមទាំងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ប្រមាណជាង ២០០នាក់ បានទទួលការចែករំលែកក្នុងកម្មវិធីពង្រឹងចំណេះដឹងបន្ថែមសម្រាប់ការសិក្សា

ក្រោមប្រធានបទ “ការត្រៀមខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល”​ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ស្ថិតនៅទីតាំងសាលា Neeson Cripps Academy ស្ទឹងមានជ័យ រាជធានីភ្នំពេញ។  

Photo 2024 10 16 16 17 35

Photo 2024 10 16 16 17 17

Photo 2024 10 16 16 17 28

Photo 2024 10 16 16 17 25កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញគំនិតដល់ពួកគេឱ្យយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយសម្រួលក្នុងការសិក្សា និងអាចបង្កើតប្រភពចំណូលផ្សេងៗ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងការសម្របខ្លួនក្នុងនិន្នាការសង្គមបច្ចុប្បន្ន និងអនាគត។ ​  

Photo 2024 10 16 16 17 14

Photo 2024 10 16 16 17 22

Photo 2024 10 16 16 17 11

Photo 2024 10 16 16 17 19សូមរំលឹកថាក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្សវិទ្យាល័យអង្គការទ្រទ្រង់កុមារកម្ពុជា ដែលទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ចំនួន ៥០នាក់ កន្លងមក។ ហើយជាបន្តបន្ទាប់ក្រុហ៊ុនមានការរៀបចំកម្មវិធីពង្រឹងចំណេះដឹងបន្ថែមក្នុងការសិក្សា និងកម្មវិធីផ្សេងទៀតដើម្បីផ្ដល់ឱ្យពួកគេនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងអាជីពការងារ និងអនាគត។  

Sopheak Pich

អត្ថបទសរុប៖ 685

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia