ចិត្តសាស្រ្ត! តិចនិក៥ គួរសាកល្បងធ្វើ នៅពេលអ្នកជាបុគ្គលិក មានអារម្មណ៍ថា មេមិនចូលចិត្តអ្នក
Ping Chou EngOCTOBER 16 202415 views

ទំនាក់ទំនងដ៏តានតឹងជាមួយបុគ្គលិកនិងមេ គឺសញ្ញានៃភាពអវិជ្ជមានដ៏ធំមួួយនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះដែរ ផ្អែកតាមការប្រមូលផ្តុំនូវបទពិសោធន៍ ពីគ្រូបង្វឹកអាជីព អ្នកដឹកនាំមនុស្ស និងអ្នកជំនាញផ្សេងទៀតពី Fast Company បានឱ្យដឹងថាតិចនិក៥នេះ គួរសាកល្បងស្វែងយល់ អនុវត្ត ដោះស្រាយ នៅពេលអ្នកជាបុគ្គលិក មានអារម្មណ៍ថា មេមិនចូលចិត្តអ្នក​។

 

. កុំកាត់សេចក្តីលឿនពេក៖ ជៀសវាងការកាត់សេចក្តីដោយខ្លួនហើយសន្និដ្ឋានបែបនេះ បែបនោះ។ ដើម្បីកុំឱ្យការិយាល័យ មានការ​ស្អប់ ការខឹង និងមានគំនិតអវិជ្ជមាន ប្រឆាំងនឹងមេច្រើន ជាបុគ្គលិកម្នាក់ចូរកុំសន្និដ្ឋានភ្លាមៗ ប្រកាន់យកគំនិតខ្លួនឯងភ្លាមៗថាគាត់ស្អប់អ្នកឬចង់​ឱ្យអ្នកលាឈប់។

 

ចូរសាកសង្កេតនិងពិចារណាបន្តិច អំពីរបៀបដែលគាត់បញ្ចេញប្រតិកម្មទៅកាន់មិត្តរួមការងាររបស់អ្នក តើគាត់ធ្វើបែបណាខ្លះ គាត់គោរពយោបល់របស់អ្នកទេ មានអ្វីខុសប្រក្រតីទេ?

 

. សន្ទនា១ទល់១៖ កង្វះនៃការប្រាស្រ័យទាក់ទង អំពីការងារឬជីវិតប្រចាំថ្ងៃនៅកន្លែងធ្វើការ គឺជាសញ្ញាមួយបង្ហាញថាមានបញ្ហាអ្វីមួយ រាំងស្ទះក្នុងទំនាក់ទំនងនោះ។

ប្រសិនជាអ្នកមានអារម្មណ៍ថា មេរបស់អ្នកមិនចូលចិត្តអ្នក សូមព្យាយាមកំណត់ពេលវេលាខ្លះ ដើម្បីអាចមានឱកាសជជែកជាមួយគ្នា១ទល់១ និយាយអំពីប្រធានបទវិជ្ជមាន  អាចឃើញមុខគ្នាទៅវិញទៅមកដោយផ្ទាល់ គឺជាគន្លឹះមួយបើកឱកាស ស្ថានភាពនៃការប្រាស្រ័យទាក់ទង ប្រសើរឡើងម្តងបន្តិចៗ។

 

. សុំដោយត្រង់ៗ៖ បើអ្នកមានអារម្មណ៍ថាតានតឹង រវាងទំនាក់ទំនងមេនិងបុគ្គលិក ចូរឧស្សាហ៍បង្កើតការសន្ទនាជាមួយគ្នា ហើយចាប់ផ្តើ និយាយសុំត្រង់ៗអំពីកង្វះខាតនិងភាពថប់បារម្ភនៃទំនាក់ទំនងរវាងអ្នកទាំងពីរ ដែលអារម្មណ៍របស់អ្នកកំពុងប្រឈមមុខ។

 

ប្រសិនបើមេរបស់អ្នក មានភាពស្មោះត្រង់ គ្មានលាក់ចេតនាណាមួយ ឬចង់ទាត់អ្នកចេញឬ Gaslight នោះទេ គាត់នឹងពេញចិត្តបំផុតចំពោះសំណើរបស់អ្នក ​បានស្នើសុំទៅកាន់គាត់។

 

. ផ្តោតលើការងាររបស់អ្នក៖ មិនថាអ្នកពូកែសង្កេតប៉ុណ្ណានោះទេ អ្នកនៅតែមិនអាចប្រាកដ១០០ភាគរយថាចៅហ្វាយរបស់អ្នកស្អប់អ្នកទេ ប្រសិនបើគាត់មិនបានបង្ហាញសកម្មភាពជាក់ស្តែង។ ដូច្នេះអ្នកមិនអាចធ្វើអ្វីបាន ក្រៅពីបំពេញតួនាទីការងារអ្នកឱ្យបានល្អ អស់​ពី​សមត្ថភាពនោះឡើយ។

 

ប្រសិនជាភាពអវិជ្ជមាន​ ដោយប្រយោលណាមួយ ប៉ះពាល់ដល់សុខមាលភាពរបស់អ្នក នៅតែបន្តកើតមាន សូម្បីតែបន្ទាប់ពីដោះស្រាយហើយក៏ដោយ អ្នកអាចពិចារណាលាឈប់បាន។

 

. ប្តូរជ្រុងគំនិត៖ នៅគ្រប់កន្លែងធ្វើការ គ្មានកន្លែងណាមួួយដែលបុគ្គលិក មានអារម្មណ៍មិនចុះសម្រុងជាមួយអ្នកគ្រប់គ្រង ឬមេរបស់ពួកគេនោះទេ ដោយនាំឱ្យមានការយល់ឃើញ និងភាន់ច្រឡំថាមេរបស់ពួកគេកំពុងផ្ទុក នូវអារម្មណ៍អវិជ្ជមានចំពោះពួកគេ។ ដើម្បីជៀសវាងការយល់ច្រឡំនិង គំនិតអគតិច្រើនចំពោះបញ្ហានេះ ចូរព្យាយាមប្តូរជ្រុងនៃការគិត ការឃើញ អំពីទស្សនៈរបស់អ្នក ចំពោះមេរបស់អ្នក។

 

ជាការពិតណាស់ ជួនកាលការយល់ច្រលំភាន់ គឺកើតចេញពីការខ្វះការប្រាស្រ័យទាក់ទងគ្នា ឬទម្រង់ការងារខុសគ្នានិងទស្សនៈខុសគ្នា។ យ៉ាងណាមិញដើម្បីឱ្យ កន្លែងធ្វើការប្រកបដោយផលិតភាពមានការរីកចម្រើន ការយោគយល់ ការកែប្រែ  ការទទួលយក និងការបំពេញ​ឱ្យគ្នា គឺពិតជាអាចកែប្រែស្ថានការណ៍បាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia