ប្រយ័ត្នប៉ះរបស់ក្លែងក្លាយ! វៀតណាមរកឃើញហាង១ លក់ផលិតផល Chanel និង Gucci ក្លែងក្លាយ
ធី ស្រីល័ក្ខOCTOBER 16 2024139 views

នាពេលថ្មីៗនេះ អាជ្ញាធរវៀតណាមបានរកឃើញហាងលក់គ្រឿងអលង្ការមួយកន្លែងនៅប្រទេសវៀតណាមដោយបានលួចលក់ផលិតផលម៉ាក Chanel និង Gucci ក្លែងក្លាយជាច្រើនមុខទំនិញនិងមានការជួញដូររូបិយប័ណ្ណបរទេសដោយគ្មានអាជ្ញាប័ណ្ណផងដែរ ហើយហាងនេះត្រូវគេពិន័យទឹកប្រាក់រហូតដល់ ៩ពាន់៥រយដុល្លារផងដែរ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន VN Express ។

១៩

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ហាងដែលប៉ូលីសបានវាយឆ្មក់ថ្មីៗនេះគឺមានឈ្មោះថា Hoa Tung ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Quang Ngai ដោយក្រៅពីលក់ទំនិញប្រេនៗក្លែងក្លាយហើយ ថែមទាំងបើកការជួញដូរដោយខុសច្បាប់នូវរូបបិយប័ណ្ណជិត ២ពាន់ដុល្លារដោយមានទាំងដុល្លារអាមេរិក អូស្រ្តាលី កាណាដា និងប្រាក់យ៉េនជប៉ុនផងដែរ។

21

គួរបញ្ជាក់ថា នាពេលនេះដែរប៉ូលីសនៅវៀតណាមក៏បានរកឃើញផលិតផលម៉ាក Chanel និង Gucci ដោយម៉ាកទាំងអស់នោះគឺគ្មាន ​ឯកសារ​ណា​មួយ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​វា​ឡើយដូច្នេះរូបិយប័ណ្ណ និងផលិតផលត្រូវបានរឹបអូសទាំងអស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia