ចំណូលខ្ទង់ ៥០០ដុ.ល្លារ! ចង់ឆាប់សល់លុ.យ សល់ទ្រ.ព្យ គួរធ្វើរឿងធំ៣នេះ
Kan DaraOCTOBER 16 202416 views

ចំណូល ៥០០ដុល្លារក្នុងមួយខែ ផ្គត់ផ្គង់ការចំណាយរួចហើយ នៅសល់លុយខ្លះមិនដឹងធ្វើអ្វី ទើបអាចបង្កើនចំណូលបន្ថែម។ ខាងក្រោមនេះគឺជាគំនិតធំៗ៣ អាចទាញចំណូលចូលតិកតក់ៗ ជួយឲ្យជីវភាពកាន់តែប្រសើរ៖

 

១. ដាក់ប្រាក់សន្សំនៅធនាគារ

 

បញ្ញើរប្រាក់នៅធនាគារជាជម្រើសល្អបំផុតមួយ ព្រោះថាយើងទទួលបានទាំងការប្រាក់ និងមានទំនុកចិត្ត។​ ក្នុងករណីនេះគេហៅថាយកលុយបង្តើតលុយ។​ ជាឧទាហរណ៌ បើយើងផ្ញើរប្រាក់ ៥០០ដុល្លារក្នុងធនាការ ហើយការប្រាក់ត្រូវបានកំណត់ ១%  នោះយើងនឹងទទួលបាន ៥ដុល្លារពីលើថ្លៃដើម។

 

២. ការទិញភាគហ៊ុន

 

ចំណូលត្រឹម  ៥០០ដុល្លារបើគិតទៅក្រៅពីដាក់នៅធនាគារយើងក៏មានជម្រើសម៉្យាងទៀតគឺ  ទិញផ្សារហ៊ុនខ្មែរ។​ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកនឹងចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។​

 

៣. ចាប់ផ្តើមអាជីវកម្មដើមទុនតិច

 

ដើមទុនតិច គួរចាប់របរតូច ហានិភ័យទាប ហើយមានឱកាសរីកលូតលាស់លឿន។ ជាឧទាហរណ៍ ការធ្វើអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ( Online )​ របរនេះវាបានជួយកាត់បន្ថយការចំណាយលើថ្លៃជួលទីតាំង, ចំណាយប្រចាំខែផ្សេងៗ។ ម៉្យាងវិញទៀត បច្ចុប្បន្នមនុស្សពេញនិយមជួញដូរទំនិញតាមប្រព័ន្ធអេឡិចត្រូនិចជាហេតុនាំអោយ​ឱកាសក្នុងការជោគជ័យក៏មានច្រើន ប្រសិនបើយើងលក់ផលិតផលដែលមានស្តង់ដានិងជាតម្រូវការរបស់អតិធិជន។

 

សូមបញ្ជាក់ថា ក្រៅពីគំនិតទាំង៣ខាងលើនេះ ក៏នៅមានគន្លឹះជាច្រើនផ្សេងទៀតដែលលោកអ្នកអាចប្រើលុយ ៥០០ដុល្លារ ដើម្បីបង្កើតចំណូលបន្ថែម។ ទោះវាជាការចាប់ផ្តើមក្នុងចំនួនលុយតិចតួច តែវាគឺជាគ្រាប់ពូជកសាងភាពជោគជ័យ៕

 

អត្ថបទ៖ លីណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia