ឱកាសល្អកម្រមានសម្រាប់សិស្សានុសិស្សដែលទើបនឹងបញ្ចប់ការសិក្សាថ្មីៗ នឹងទទួលបាននិទ្ទេសល្អៗ ដូចជា A, B, C ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដោយឆ្លងកាត់ការប្រឡង ដែលមានព័ត៌មានលម្អិតដូច៖
១.លក្ខខណ្ឌសម្រាប់បេក្ខជនដាក់ពាក្យស្នើសុំចូលរួមប្រឡង
- បេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២- ២០២៣ ដោយទទួលបាននិទ្ទេស A, B, C
- ពុំមែនជាសិស្ស/និស្សិតដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ
- មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត
- គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់ គណៈកម្មាធិការអាហា រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
២. អំពីជំនាញ និងព័ត៌មានទាក់ទងនឹងគ្រឹះស្ថានឧត្តមសិក្សា
ជំនាញបច្ចេកវិទ្យាឌីជីថល (Single Degree)
- បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)
- សន្តិសុខសាយប័រ(Cybersecurity)
- ការអភិវឌ្ឍសុសវែរ(Software Development)
- ហេដ្ឋារចនាសម្ព័ន្ធឌីជីថល(Digital Infrastructure)
កាលបរិច្ឆេទចូលសិក្សា៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ — វេនសិក្សាសម្រាប់អាហារូបករណ៍៖ ព្រឹក និងរសៀល(ចន្ទ-សុក្រ) អាហារូបករណ៍ផ្តល់ជូនលើ៖ ថ្លៃចុះឈ្មោះចូលរៀន(Application Fee), ថ្លៃសិក្សា(Tuition Fee), ថ្លៃរដ្ឋបាល(Administration Fee)។
៣.ចំពោះការដាក់ពាក្យស្នើសុំប្រឡង
ទីតាំងដាក់ពាក្យ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ ២៧៨H ផ្លូវ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ · កាលបរិច្ឆេទដាក់ពាក្យ៖ ចាប់ពីថ្ងៃទី១១ ខែធ្នូ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ (ថ្ងៃចន្ទ-សុក ចាប់ពីម៉ោង ៨ព្រឹក-៥ល្ងាច និង ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក-១២ថ្ងៃត្រង់) ស្កេនចូលក្រុមតេឡេក្រាម (AMT-AUPP-2023) តាមរយៈ QR Code ។