ធនាគារ ស្ថាបនា ផ្តល់អត្រាប្រាក់ខ្ពស់ជូនអតិថិជនបញ្ញើមានកាលកំណត់
Daneth MechDECEMBER 7 2022

ឥឡូវនេះ អតិថិជន​អាចទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 8%  ក្នុងមួយឆ្នាំ សម្រាប់គណនីបញ្ញើមានកាលកំណត់នៅធនាគារ ស្ថាបនា

ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២៖​ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បាននឹងកំពុងផ្តល់អត្រាការប្រាក់សម្រាប់បញ្ញើមានកាលកំណត់រហូតដល់ ៨% ក្នុងមួយឆ្នាំ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការសន្សំប្រាក់បានកាន់តែច្រើន។​ ការផ្តល់ជូននេះមានសម្រាប់ទាំងប្រាក់ដុល្លារ និងរៀល។

គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីសន្សំដែលផ្តល់នូវភាពបត់បែនក្នុងការចាត់ចែងថវិកាជាមួយនឹងការទទួលបានប្រាក់ចំណេញ និងគ្មានហានិភ័យ។ គណនីបញ្ញើមានកាលកំណត់ គឺជាប្រភពចំណូលមួយដែលអាចជួយឱ្យប្រជាជនកម្ពុជាបង្កើនប្រាក់របស់ខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់តាមរយៈប្រាក់សន្សំរបស់ពួកគាត់។

អតិថិជនអាចជ្រើសរើសរយៈពេលសន្សំជាក់លាក់ សម្រាប់គណនីបញ្ញើមានកាលកំណត់ជាមួយនឹងរយៈពេល 12  ឬ 24 ខែ។ ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់ទាំងអតិថិជនថ្មី និងអតិថិជនចាស់ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ 2023។

វាជាពេលវេលាដ៏មានតម្លៃដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការវិនិយោគប្រាក់របស់អ្នក។  បើកគណនីបញ្ញើតាមកាលកំណត់របស់អ្នកថ្ងៃនេះនៅគ្រប់សាខារបស់ធនាគារ ស្ថាបនា ទូទាំងប្រទេស។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia