ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា នឹងលាឈប់ពីតំណែង បើក្រុមជម្រើសជាតិ U22 មិនឆ្លងវគ្គចែកពូល
Bunthoeun KoemMAY 3 20233.5 K views

ក្រោយបញ្ចប់ការប្រកួតក្រុមបាល់ទាល់ជម្រើសជាតិអាយុក្រោម២២ ឆ្នាំរបស់កម្ពុជា ជាមួយនឹង ហ្វីលីពិន  ឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា លោកនឹងលាឈប់ពីតំណែងប្រសិនបើ ក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

យោងតាមការបង្ហោះនៅក្នុងគណនី facebook របស់លោកកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣  បានបញ្ជាក់យ៉ាងដូច្នេះថា បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម

279344438 1080173232532836 7400995596254727322 N

ក្នុងនោះលោកក៏បានបន្តថាក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធ័កីឡាបាល់ទាត់កម្ពុជា ។  ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ

សូមបញ្ជាក់ផងដែរថា  ការប្រកួតយប់មិញ គឺកម្ពុជា ប៉ះជាមួយនិង ហ្វីលីពីន ខណៈលទ្ធផល ១ ស្មើ ដោយ  កម្ពុជា១  ហ្វីលីពីន១៕

344259074 189382150641686 6865114311758140892 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia