ឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ក្រោយកម្ពុជាបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games លើកទី៣២ ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅមុននេះបន្ដិច។
យោងតាមការបង្ហោះនៅក្នុងគណនី facebook របស់លោកកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា “ ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកឯកឧត្តម ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ”។
ក្នុងនោះលោកក៏បានបន្តថា “ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំឱ្យបន្តតណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត